ក្រុមកងទ័ពជើងទឹក នាវាចម្បាំង USS CINCINNATI ប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុមកងទ័ពជើងទឹកកម្ពុជា ដើម្បីរឹតចំណងមិត្តភាព

ក្រុមកងទ័ពជើងទឹក នាវាចម្បាំង USS CINCINNATI ប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុមកងទ័ពជើងទឹកកម្ពុជា ដើម្បីរឹតចំណងមិត្តភាព ក្រុមកងទ័ពជើង នៃនាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក ប្រកួតបាល់ទាត់មិត្តភាពជាមួយនឹងក្រុមកងនាវាប្រដេញ របស់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ការមកដល់របស់នាវាអាម៉េរិកនៅមូលដ្ឋានសមុទ្ររាមរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព…

អំណោយភ្លើងចំនួន២៤០ឈុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ជូនពលរដ្ឋតាមផ្ទះ នៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ក្រុមការងាររបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រួមជាមួយយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ក្នុងវិស័យបរិស្ថាន ក្រុមការងារសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាមូលដ្ឋាននៃរដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចុះតម្លើងហ៊ូមសូឡា (ភ្លើងទេវតា) ដែលជាអំណោយ ដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុងភូមិកោដូន្តី ភូមិតានិល និងភូមិពុទ្រា ឃុំត្រពាំងជោរ…

ឧត្តមនាវីទោ ម៉ី ឌីណា អនុញ្ញាតជូន មេបញ្ជាការនាវា USS CINCINNATI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឧត្តមនាវីទោ ម៉ី ឌីណា អនុញ្ញាតជូន មេបញ្ជាការនាវា USS CINCINNATI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកលោកវរនាវីទោ Andrew J. Recame មេបញ្ជាការនាវា USS CINCINNATI (LCS 20) និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងទំនាក់ទំនង…

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅវេលាម៉ោង ៨:២៥នាទីព្រឹក ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ…

សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភ្នំពេញ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ.ប.ឆ.ប. ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារ និងដាក់ទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦។

កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម

សៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥…

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…

កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប

នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…

ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ

(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់…