ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាបមួយរូបបម្រើការនៅអង្គភាពការិយាល័យសណ្ដាប់ធ្នាប់ត្រូវបានស្នងការនគរបាលខេត្តសៀមរាបដាក់វិន័យតាមវិន័យរបស់នគរបាលជាតិ។ អ្នកនាំពាក្យប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា លោកអនុសេនីយ៍ទោ អ៉ី សំ អត្តលេខ ៦១៥៧៩ មន្ត្រី បម្រើការងារនៅការិយាល័យសណ្តាប់ធ្នាប់ ត្រូវបានលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដាក់វិន័យដោយផ្អាកការងារបណ្តោះអាសន្នឲ្យបង្ហាញមុខនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរៀងរាល់ម៉ោង បំពេញការងារ។ ការដាក់ពិន័យតាមកងកម្លាំងនគរបាលជាតិបែបនេះ ក្រោយពីលោកឧត្តសេនីយ៍ទោស្នងការ បានពិនិត្យឃើញមានថា លោកអនុសេនីយ៍ទោ អ៉ី សំ ប្រើកាយវិការ និងពាក្យសំដីមិនសមរម្យ ជាមួយអ្នកបើករថយន្តដឹកទំនិញតាមផ្លូវក្រវាត់ក្រុងសៀមរាប ដែលគេចពីការបង់ភាស៊ី៕
Category: ព័ត៌មានស៊ើបអង្កេត
សមត្ថកិច្ចបង្ក្រាបគោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនឈើខុសច្បាប់យករក្សាទុក្ខ
ខេត្តសៀមរាប៖ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម បានឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។ ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង។ ដកហូតវត្ថុចាប់យក រួមមាន៖ ១-គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ២-កូនឈើក្រាក់មូលប្រភេទលេខ១(កកោះ) ប្រវែង២ម៉ែត្រ ចំនួន១៣២ ដុំ។ ចំពោះវត្ថុចាប់យកទាំងអស់ត្រូវបានយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតនៅភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មាន បានធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ដែលជាទង្វើខុសនឹងក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ ចំណាត់ការរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់វីដេអូបង្ហាញសកម្មភាពអ្នកសារព័ត៌មានមួយក្រុម ធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលមួយគ្រឿង ក្រោមហេតុផលពិនិត្យរកឈើនៅលើផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក នេត្រ ភក្ត្រា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការដកហូតអាជ្ញាបណ្ណអាជីវកម្មផ្សព្វផ្សាយពីគេហទំព័រម្ចាស់សហគ្រាសគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ ក៏បានជូនដំណឹងពីការបញ្ចប់សុពលភាពបណ្ណសារព័ត៌មានពីអ្នកសារព័ត៌មាន៣រូបទៀត ដែលបានធ្វើសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាននេះ។ អ្នកសារព័ត៌មានទាំង៣រូបនោះរួមមាន៖ ១៖ ឈ្មោះ ប៊ុត…
