
សៀមរាប៖នៅរសៀលថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៦ ក្រុមអ្នកលេងល្បែងស៊ីសងជល់មាន់ បានប្រមូលផ្ដុំគ្នាចាក់ថ្នល់ស្រែកហ៊ោកញ្ជ្រាវ លាន់លើរំពង ស្ទើរតែផ្អើលភូមិ ចេកខ្សាច់ ទៅហើយនោះ ក៏ប៉ូលីសប៉ុស្តិ៍នៅទីនោះមិនឮនោះដែរ។

ជាក់ស្ដែងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានល្បែងស៊ីសងជល់មាន់ នៅភូមិចេកខ្សាច់ ឃុំអន្លង់សំណង់ ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាសង្វៀនជល់មាន់ដុះស្លែលេងប្រចាំថ្ងៃ បង្កឲ្យមានភាពរញ៉េរញ៉ៃខូច សណ្តាប់ធ្នាប់ សន្តិសុខសង្គម ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋ មានការភ័យខ្លាច ដោយសារតែមានល្បែងស៊ីសងនៅក្នុង ភូមិឃុំរបស់ពួកគាត់។
ស្របពេលដែលក្រុមអ្នកញៀនល្បែងជល់មាន់ កំពុងតែស្រែកហ៊ោកញ្ជ្រៀវសំឡេងឮរំពង ភ្លាមៗនោះ ក៏បានរាយការណ៍ជូនលោកមេប៉ុស្តិ៍ឃុំអន្លង់សំណរ សូមឲ្យចាត់វិធានការបង្ក្រាបទៅលើល្បែងសុីសងជល់មាន់ខាងលើ តែរាយការណ៍ រយៈពេលពីរបីម៉ោង ធ្វើឱ្យផ្អើលដល់ក្រុមអ្នកជល់មាន់រត់បាត់អស់ ក្រោយមក ទើបឃើញមន្ត្រីប៉ុស្តិ៍ម្នាក់ចុះមក ធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះដែលផ្តល់ទីតាំងអោយជល់មាន់។
ចំណែកមន្ត្រីប៉ុស្តិ៍ដែលចុះមកដល់ទីតាំងជាក់ស្ដែងបានប្រាប់អ្នកសារព័ត៌មានអោយដឹងថា ថ្ងៃនេះដោយសារកម្លាំងនៅប៉ុស្តិ៍ រវល់ ទើបមិនបានចុះបង្ក្រាបឲ្យបានទាន់ពេលវេលា ឬឯវត្ថុតាង ដែលជាក់ស្ដែងនឹងធ្វើការដកហូតនិងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងបន្ត។
