ភ្នំពេញ៖លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ សម្រាប់ជួសជុល និងដាក់លូមូលរំដោះទឹក ប្រវែង ៩៩៨ ម៉ែត្រ អង្កត់ផ្ចិត ១ ម៉ែត្រ ព្រមទាំងដំឡើងស្លាកសញ្ញាគម្រោង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមការងារបច្ចេកទេស តំណាងក្រុមហ៊ុនអនុវត្តគម្រោង និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។…
Category: ព័ត៌មានសុខភាពនិងសម្រស់
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត
សៀមរាប៖យោងតាមការបញ្ជាក់ពីលោកស្រី សោរ ប៊ុនណារី និងប្ដីបានលើកឡើងថាខ្លួនជាកូនបង្កើតរបស់ លោកឪពុកឈ្មោះ ចៅ យ៊ាំង និងអ្នកម្ដាយ យិត ឡាង បានឈ្នះក្ដីពីសាលាដំបូងរហូតដល់តុលាការកំពូល អស់ ១២ឆ្នាំហើយ តែមិនបានទទួលដី និងផ្ទះ ដើម្បីកាន់កាប់តាមអំណាចរបស់តុលាការកំពូលឡើង ដោយសារតែ កូនបំណុលឈ្មោះ សុច ច្រឹង និងប្រពន្ធឈ្មោះ ចៅ យុគចាន់ ដែលឪពុុកម្ដាយខ្លួនយកមកនៅជាមួយ បង្រៀនអោយចេះរកស៊ី ចែកមុខរបរ និងចែកដីស្រែអោយ ហើយក៏មានដីលំនៅដ្ឋានផ្ទាល់ខ្លួនទៀត លោភលន់ចង់បានដីផ្ទះកេរឪពុកម្ដាយរបស់ម្ចាស់បំណុលទៀត ទោះជាចាញ់ក្ដីនៅតុលាការគ្រប់ថ្នាក់…
យុវជនម្នាក់សម្រេចចិត្តអា កខ្លួនឯងមិនទាន់ដឹងមូលហេតុ
យុវជនម្នាក់ មិនដឹងមានបញ្ហាអ្វីបានសម្រេចចិត្តអា.កខ្លួនឯង បានបង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋ រាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញមូលដ្ឋាន។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចបន្ទប់ជួល សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំង និងបានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យដឹកយកទៅសង្គ្រោះផងដែរ។
ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំចុះត្រួតពិនិត្យរៀបចំសម្រាប់ធ្នាប់អនាម័យបរិស្ថាននៅតាមបណ្ដោយប្រឡាយ បឹងសាឡាង
ភ្ភ្នំពេញ៖រដ្ឋបាលខណ្ឌួគោក នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅតាមបណ្តោយប្រឡាយបឹងសាឡាង ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់ស្ថានីយបូមទឹក ជាប់កំណាត់ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីរៀបចំផែនការស្តាប្រឡាយឱ្យបានទាន់ពេលវេលា នារដូវវស្សាខាងមុខ។
ប៉ូលីសខេត្តសៀមរាបបើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ ភ្លាមៗ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងប្រុសម្នាក់ នៅស្រុកប្រាសាទបាគង
សៀមរាប៖បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ៥ ឆ្នាំ ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដោយអនុវត្ត តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប…
កែឆ្នៃបំពងសុីមុាំងបង្កសំឡេងខ្លាំងរំខានដល់អ្នកជិតខាងស្ដីឱ្យបន្តិចបន្តួច ផ្ទុះកំហឹងស្ទុះទាញដាវតាមរកដេញកាប់គេចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
សៀមរាប៖ជិះម៉ូតូកែឆ្នៃបំពងស៊ីម៉ាំងបង្កសំឡេងខ្លាំង រំខានដល់ញាតិជិតខាង ក៏មានអ្នកស្រែកស្តីឱ្យបន្តិចបន្តួច ផ្ទុះកំហឹង ស្ទុះទៅទាញដាវ ដែលកែច្នៃលាក់ទុក តាមរកដេញកាប់ ត្រូវបានស្រាវជ្រាវ ឃាត់ខ្លួន ត្រៀមបញ្ជូនទៅតុលាការថ្ងៃស្អែក។ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ២៧ នាទី ផេកសារព័ត៌មានឈ្មោះ Kulen Daily News បានបង្ហោះនៅលើបណ្ដាញសង្គម និងផ្ញើចូលក្នុង Group ដោយមានអត្ថន័យថា៖ នៅវេលាម៉ោង ២០ និង ៥៩…
តំណាងអយ្យការចោទប្រកាន់យុវតី២នាក់ ដែលចាក់សម្លាប់ជីដូន នៅខណ្ឌច្បារអំពៅ ព្រោះតែលោកយាយហាមឃាត់ខ្លួនមិនឲ្យមានស្នេហាក្នុងវ័យសិក្សា
(ភ្នំពេញ)៖ លោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចចោទប្រកាន់យុវតី២នាក់ ដែលចាក់សម្លាប់ជីដូនខ្លួនឯង នៅខណ្ឌច្បារអំពៅ ពីបទ «ឃាតកម្មតគិតទុកជាមុន»។ មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយការចោទជនដៃដល់ដែលជាចៅស្រី ត្រូវបញ្ជូនសំណុំរឿងរួមទាំងវត្ថុតាងផង ទៅចៅក្រមស៊ើបសួរដើម្បីចំណាត់ការនីតិវិធីបន្ត។ បើតាមរបាយការណ៍របស់សមត្ថកិជំនាញ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យខ្លួនចំនួន២នាក់ ដែលជាចៅស្រីបង្កើត ក្រោយពួកគេបានធ្វើសកម្មភាពចាក់សម្លាប់យាយបង្កើតរបស់ខ្លួន…
សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ចូលជួបពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់លើការសិក្សា…
ប្រជាការពារភូមិជាង ៤០០នាក់ក្នុងសង្កាត់គោកចក ទទួលបានអំណោយជាស្បៀងអាហារពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក
នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បងប្អូនប្រជាការពារភូមិប្រមាណជាង ៤០០នាក់ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាស្បៀងអាហារពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលពិធីនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា ស្បៀងអាហារដែលបានផ្ដល់ជូននេះ គឺដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនប្រជាការពារភូមិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាសកម្មភាពសប្បុរសធម៌ និងជាការលើកទឹកចិត្តដ៏សំខាន់ ដើម្បីទទួលស្គាល់ការលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់មូលដ្ឋាន និងដើម្បីសម្តែងនូវការដឹងគុណដែលបានខិតខំចំណាយកម្លាំងកាយកម្លាំងចិត្ត ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន…
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខយោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង…
