អ្នកចម្រៀង និងជាជាងកាត់សក់លង់ទឹកស្លាប់នៅស្ទឹងសៀមរាប សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថាមិនមែនជាករណីឃាតកម្ម

សៀមរាប៖ករណីការស្លាប់អ្នកចម្រៀងនិងជាជាងកាត់សក់នេះមិនមែនជាករណីឃាតកម្មនោះទេ បើយោងសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកនេះថា ហេតុការណ៍បានកើតឡើង នៅត្រង់ចំណុចច្រាំងខាងលិចនៃស្ទឹង ខាងជើងស្ពានរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅវេលាម៉ោង ១៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខណៈពលរដ្ឋបានប្រទះឃើញសពអណ្តែតទឹកស្ទឹងសៀមរាប ក្នុងសភាពផ្កាប់មុខ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ អ្នកចម្រៀង និង ជាងកាត់សក់ រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

បើតាមសមត្ថកិច្ចបន្ទាប់ពីបានចុះពិនិត្យលើជនរងគ្រោះ ដោយក្រុមគ្រូពេទ្យ និងខាងកោសល្យវិច័យ បានសន្និដ្ឋានថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួងឯង ពិតប្រាកដមែន មិនពាក់ព័ន្ធរឿងព្រហ្មទណ្ឌឡើយ។ ករណីនេះ មូលហេតុជនរងគ្រោះមានជំងឺប្រចាំកាយ ក្រិនថ្លេីម និងទាយទឹក និងមានវិបត្តិផ្លូវចិត្តផងដែរ។

ក្រោយពីបានពិនិត្យលើសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី នៅក្នុងវត្តប្រាសាទគោកចក៕

Leave a Reply

Your email address will not be published. Required fields are marked *