
ខេត្តសៀមរាប៖ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម បានឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង។
ដកហូតវត្ថុចាប់យក រួមមាន៖
១-គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង
២-កូនឈើក្រាក់មូលប្រភេទលេខ១(កកោះ) ប្រវែង២ម៉ែត្រ ចំនួន១៣២ ដុំ។ ចំពោះវត្ថុចាប់យកទាំងអស់ត្រូវបានយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតនៅភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
