សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅទីក្រុងប៉ារីស កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមប្រធានាធិបតីបារាំង បានបន្តថា៖ “រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន និងកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ”។…
Category: ព័ត៌មានអន្តរជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពី
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែននិងការគាំទ្រកិច្ចការបោសសម្អាតមីន។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ។…
អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ ROMEO S. BRAWNER JR. អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន អញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមកងទ័ពជើងទឹក នាវាចម្បាំង USS CINCINNATI ប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុមកងទ័ពជើងទឹកកម្ពុជា ដើម្បីរឹតចំណងមិត្តភាព
ក្រុមកងទ័ពជើងទឹក នាវាចម្បាំង USS CINCINNATI ប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុមកងទ័ពជើងទឹកកម្ពុជា ដើម្បីរឹតចំណងមិត្តភាព ក្រុមកងទ័ពជើង នៃនាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក ប្រកួតបាល់ទាត់មិត្តភាពជាមួយនឹងក្រុមកងនាវាប្រដេញ របស់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ការមកដល់របស់នាវាអាម៉េរិកនៅមូលដ្ឋានសមុទ្ររាមរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព…
ឧត្តមនាវីទោ ម៉ី ឌីណា អនុញ្ញាតជូន មេបញ្ជាការនាវា USS CINCINNATI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឧត្តមនាវីទោ ម៉ី ឌីណា អនុញ្ញាតជូន មេបញ្ជាការនាវា USS CINCINNATI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកលោកវរនាវីទោ Andrew J. Recame មេបញ្ជាការនាវា USS CINCINNATI (LCS 20) និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងទំនាក់ទំនង…
ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ
កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…
