ភ្នំពេញ៖លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ សម្រាប់ជួសជុល និងដាក់លូមូលរំដោះទឹក ប្រវែង ៩៩៨ ម៉ែត្រ អង្កត់ផ្ចិត ១ ម៉ែត្រ ព្រមទាំងដំឡើងស្លាកសញ្ញាគម្រោង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមការងារបច្ចេកទេស តំណាងក្រុមហ៊ុនអនុវត្តគម្រោង និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។…
Category: ព័ត៌មានសេដ្ឋកិច្ច
ក្រោមការបញ្ជារដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជារឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានជាមួយគ្នានោះដែរកម្លាំងបានចុះត្រួតពិនិត្យ៣ខណ្ឌ
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលរងរាជធានីភ្នំពេញ៣រូប មានលោក ហ៊ុន សុរិទ្ធី លោក ឯក ឃុន ឌឿន លោក អឹម រ៉នហាស្សាន់ លោក ឧត្តមសេនីយ៍ឯក រ័ត ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ តំណាង លោក ជួន ណារិន្ទ មាន ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង លោកឧត្តមសេនីយ៍ទោ…
រណ្ដៅបូមខ្សាច់ថៅកែឈ្មោះ ហាត សុផាប នាយករងរដ្ឋបាលខេត្តសៀមរាបនិងមន្ត្រីជំនាញពាក់ព័ន្ធបានចុះត្រួតពិនិត្យតែមិនអាចរកឃើញជម្រៅរណ្ដៅបូមខ្សាច់ នេះជាចម្ងល់ដែលមហាជនរង់ចាំមើល តើមានអាថ៌កំបាំងឬយ៉ាងណា?
ខេត្តសៀមរាប៖យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនិងអ្នកសារព័ត៌មានបានឲ្យដឹងថានៅក្នុងភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់ កំពុងសម្ដែងក្តីព្រួយបារម្មណ៍យ៉ាងខ្លាំងនូវឧបទ្ទវហេតុដែល ថៅកែ ហាត សុផាប ជីករណ្ដៅដីបូមខ្សាច់ មិនគិតគូរពីសុវត្ថិភាពសុខទុក្ខរបស់ប្រជាពលរដ្ឋនិងសត្វពីហនៈគ្រប់ប្រភេទដោយគ្មានរបងហ៊ុំព័ន្ធ។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៦ លោកនាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យរណ្ដៅបូមខ្សាច់ របស់ថៅកែ ហាត សុផាប នៅក្នុងរបាយការណ៍ ទីតាំងបូមខ្សាច់មិនប៉ះពាល់ចំណីស្ទឹង មានទំហំ 5 ពាន់ម៉ែត្រការ៉េ អនុញ្ញាតជម្រៅពី 4 ទៅ 5 ម៉ែត្រ តែជាក់ស្ដែងពាក់ព័ន្ធជាមួយជម្រៅផ្ទុយគ្នាដាច់ស្រឡះ…
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត
សៀមរាប៖យោងតាមការបញ្ជាក់ពីលោកស្រី សោរ ប៊ុនណារី និងប្ដីបានលើកឡើងថាខ្លួនជាកូនបង្កើតរបស់ លោកឪពុកឈ្មោះ ចៅ យ៊ាំង និងអ្នកម្ដាយ យិត ឡាង បានឈ្នះក្ដីពីសាលាដំបូងរហូតដល់តុលាការកំពូល អស់ ១២ឆ្នាំហើយ តែមិនបានទទួលដី និងផ្ទះ ដើម្បីកាន់កាប់តាមអំណាចរបស់តុលាការកំពូលឡើង ដោយសារតែ កូនបំណុលឈ្មោះ សុច ច្រឹង និងប្រពន្ធឈ្មោះ ចៅ យុគចាន់ ដែលឪពុុកម្ដាយខ្លួនយកមកនៅជាមួយ បង្រៀនអោយចេះរកស៊ី ចែកមុខរបរ និងចែកដីស្រែអោយ ហើយក៏មានដីលំនៅដ្ឋានផ្ទាល់ខ្លួនទៀត លោភលន់ចង់បានដីផ្ទះកេរឪពុកម្ដាយរបស់ម្ចាស់បំណុលទៀត ទោះជាចាញ់ក្ដីនៅតុលាការគ្រប់ថ្នាក់…
បុរសដែលប្រើពាក្យសម្ដីអាក្រក់និងចង់ប្រើហិង្សាលើជនបរទេសពេលនេះ
បុរសម្នាក់ដែលប្រើសំដីអាក្រក់ និងចង់ប្រើហិង្សាលើជនបរទេសម្នាក់ កាលពីពេលថ្មីៗ បណ្តាលឲ្យមានប្រតិកម្មពីសំណាក់មហាជនតាមបណ្តាញសង្គម នៅពេលនេះត្រូវបានសមត្ថកិច្ចរកឃើញ និងនាំទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ។ សមត្ថកិច្ចរកឃើញគាត់កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារឬស្សីកែវ។ បើតាមការបញ្ជាក់របស់នគរបាល, គាត់ជាជនអនាថា ដើរដេកតាមវត្ត និងតាមទីសាធារណ: ហើយមុខរបរដើររើសអេតចាយ។
យុវជនម្នាក់សម្រេចចិត្តអា កខ្លួនឯងមិនទាន់ដឹងមូលហេតុ
យុវជនម្នាក់ មិនដឹងមានបញ្ហាអ្វីបានសម្រេចចិត្តអា.កខ្លួនឯង បានបង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋ រាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញមូលដ្ឋាន។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចបន្ទប់ជួល សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំង និងបានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យដឹកយកទៅសង្គ្រោះផងដែរ។
ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំចុះត្រួតពិនិត្យរៀបចំសម្រាប់ធ្នាប់អនាម័យបរិស្ថាននៅតាមបណ្ដោយប្រឡាយ បឹងសាឡាង
ភ្ភ្នំពេញ៖រដ្ឋបាលខណ្ឌួគោក នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅតាមបណ្តោយប្រឡាយបឹងសាឡាង ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់ស្ថានីយបូមទឹក ជាប់កំណាត់ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីរៀបចំផែនការស្តាប្រឡាយឱ្យបានទាន់ពេលវេលា នារដូវវស្សាខាងមុខ។
នោះៗមានរឿងអីចេះ! ម្ចាស់អូតែល JK និងអ្នកសារព័ត៍មាន ចង់ដណ្តើមទីតាំងដីចំណីផ្លូវគ្នាទុកដាក់ចំណតឡានម៉ូតូ
សៀមរាប៖យោងតាមសំណេររបស់លោកច័ន្ទ រស្មី អ្នកកាសែតប្រចាំខេត្តសៀមរាបបានបង្ហោះសារមួយនៅមុននេះបន្តិច ដែលមានសំណេរដូចខាងក្រោមថា: លោកវរសេនីយ៍ឯក ម៉ក់ សេរ៉ា ប្រធានការិយាល័យអនុវត្តនីតិវិធីនៃស្នងការដ្ឋានខេត្តសៀមរាប និង ប្រពន្ធបានបើក សណ្ឋាគារយីហោ JK ដាក់ចំណតរថយន្ត លើចំណីផ្លូវសាធារណៈ ដែលមានទីតាំងស្ថិតនៅខាងក្រោយភោជនីយដ្ឋាន ចិន ខ្មៅ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប អាងខ្នងជាប៉ូលីសខេត្តសៀមរាបនិងខ្នងបងប្អូន អ្នកធំផ្គើននិងច្បាប់មិនខ្លាចអំណាចលោក ស្នងការនិងរដ្ឋបាលខេត្តសៀមរាបឡើយ។ សំណេរបន្ថែមថា៖ខ្ញុំ បាទ ច័ន្ទ រស្មី កោះសន្តិភាព ប្រចាំខេត្តសៀមរាប…
ប៉ូលីសខេត្តសៀមរាបបើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ ភ្លាមៗ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងប្រុសម្នាក់ នៅស្រុកប្រាសាទបាគង
សៀមរាប៖បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ៥ ឆ្នាំ ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដោយអនុវត្ត តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប…
កែឆ្នៃបំពងសុីមុាំងបង្កសំឡេងខ្លាំងរំខានដល់អ្នកជិតខាងស្ដីឱ្យបន្តិចបន្តួច ផ្ទុះកំហឹងស្ទុះទាញដាវតាមរកដេញកាប់គេចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន
សៀមរាប៖ជិះម៉ូតូកែឆ្នៃបំពងស៊ីម៉ាំងបង្កសំឡេងខ្លាំង រំខានដល់ញាតិជិតខាង ក៏មានអ្នកស្រែកស្តីឱ្យបន្តិចបន្តួច ផ្ទុះកំហឹង ស្ទុះទៅទាញដាវ ដែលកែច្នៃលាក់ទុក តាមរកដេញកាប់ ត្រូវបានស្រាវជ្រាវ ឃាត់ខ្លួន ត្រៀមបញ្ជូនទៅតុលាការថ្ងៃស្អែក។ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ២៧ នាទី ផេកសារព័ត៌មានឈ្មោះ Kulen Daily News បានបង្ហោះនៅលើបណ្ដាញសង្គម និងផ្ញើចូលក្នុង Group ដោយមានអត្ថន័យថា៖ នៅវេលាម៉ោង ២០ និង ៥៩…
