ស្នងការខេត្តសៀមរាបដាក់វិន័យផ្អាកការងារបណ្តោះអាសន្នមន្ត្រីនគរបាលសណ្ដាប់ធ្នាប់មួយម្នាក់

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាបមួយរូបបម្រើការនៅអង្គភាពការិយាល័យសណ្ដាប់ធ្នាប់ត្រូវបានស្នងការនគរបាលខេត្តសៀមរាបដាក់វិន័យតាមវិន័យរបស់នគរបាលជាតិ។ អ្នកនាំពាក្យប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា លោកអនុសេនីយ៍ទោ អ៉ី សំ អត្តលេខ ៦១៥៧៩ មន្ត្រី បម្រើការងារនៅការិយាល័យសណ្តាប់ធ្នាប់ ត្រូវបានលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដាក់វិន័យដោយផ្អាកការងារបណ្តោះអាសន្នឲ្យបង្ហាញមុខនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរៀងរាល់ម៉ោង បំពេញការងារ។ ការដាក់ពិន័យតាមកងកម្លាំងនគរបាលជាតិបែបនេះ ក្រោយពីលោកឧត្តសេនីយ៍ទោស្នងការ បានពិនិត្យឃើញមានថា លោកអនុសេនីយ៍ទោ អ៉ី សំ ប្រើកាយវិការ និងពាក្យសំដីមិនសមរម្យ ជាមួយអ្នកបើករថយន្តដឹកទំនិញតាមផ្លូវក្រវាត់ក្រុងសៀមរាប ដែលគេចពីការបង់ភាស៊ី៕

សមត្ថកិច្ចបង្ក្រាបគោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនឈើខុសច្បាប់យករក្សាទុក្ខ

ខេត្តសៀមរាប៖ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម បានឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។ ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង។ ដកហូតវត្ថុចាប់យក រួមមាន៖ ១-គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ២-កូនឈើក្រាក់មូលប្រភេទលេខ១(កកោះ) ប្រវែង២ម៉ែត្រ ចំនួន១៣២ ដុំ។ ចំពោះវត្ថុចាប់យកទាំងអស់ត្រូវបានយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតនៅភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អ្នកចម្រៀង និងជាជាងកាត់សក់លង់ទឹកស្លាប់នៅស្ទឹងសៀមរាប សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថាមិនមែនជាករណីឃាតកម្ម

សៀមរាប៖ករណីការស្លាប់អ្នកចម្រៀងនិងជាជាងកាត់សក់នេះមិនមែនជាករណីឃាតកម្មនោះទេ បើយោងសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកនេះថា ហេតុការណ៍បានកើតឡើង នៅត្រង់ចំណុចច្រាំងខាងលិចនៃស្ទឹង ខាងជើងស្ពានរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅវេលាម៉ោង ១៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខណៈពលរដ្ឋបានប្រទះឃើញសពអណ្តែតទឹកស្ទឹងសៀមរាប ក្នុងសភាពផ្កាប់មុខ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ អ្នកចម្រៀង និង ជាងកាត់សក់ រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មាន បានធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ដែលជាទង្វើខុសនឹងក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ ចំណាត់ការរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់វីដេអូបង្ហាញសកម្មភាពអ្នកសារព័ត៌មានមួយក្រុម ធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលមួយគ្រឿង ក្រោមហេតុផលពិនិត្យរកឈើនៅលើផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក នេត្រ ភក្ត្រា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការដកហូតអាជ្ញាបណ្ណអាជីវកម្មផ្សព្វផ្សាយពីគេហទំព័រម្ចាស់សហគ្រាសគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ ក៏បានជូនដំណឹងពីការបញ្ចប់សុពលភាពបណ្ណសារព័ត៌មានពីអ្នកសារព័ត៌មាន៣រូបទៀត ដែលបានធ្វើសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាននេះ។ អ្នកសារព័ត៌មានទាំង៣រូបនោះរួមមាន៖ ១៖ ឈ្មោះ ប៊ុត…

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ បានអញ្ជើញចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់រៀបរយ (ហាមរថយន្តធំៗចតលេីចិញ្ចេីមផ្លូវ) ឃ្លាំងស្តុក និងចែកចាយទំនិញ ផ្លូវ៩MC (ទីលានចាក់សំរាមចាស់) ស្ថិតនៅភូមិដំណាក់ធំ និងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

ភ្នំពេញ%នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លេាក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌ បន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់រៀបរយ (ហាមរថយន្តធំៗចតលេីចិញ្ចេីមផ្លូវ) ក្នុងកិច្ចប្រតិបត្តិការនោះ លោក អភិបាលខណ្ឌ បានសង្កត់ធ្ងន់ និងណែនាំទៅដល់លោក-លោកស្រីជាម្ចាស់ឃ្លាំងមានចំនួន ១០ទីតាំង រួមមាន ១-លោក ហុង សិត្ថា ភេទប្រុស ឃ្លាំងស្តុកសម្ភារៈអគ្គិសនី ២-លោក ស៊ិន វ៉ាន់នី ភេទប្រុស ឃ្លាំងP03 ៣-លោក ឯម…

ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ខ្មែរ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ទូលព្រះបង្គំជាខ្ញុំ សៅ សុខា អគ្គមេបញ្ជាការរង នៃកយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០…

ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា នាថ្ងៃព្រហស្បតិ៍…

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

ខេត្តកំពត÷នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន…

ពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ នៅសង្កាត់ចាក់អង្រែលើ

ភ្នំពេញ៖លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ សម្រាប់ជួសជុល និងដាក់លូមូលរំដោះទឹក ប្រវែង ៩៩៨ ម៉ែត្រ អង្កត់ផ្ចិត ១ ម៉ែត្រ ព្រមទាំងដំឡើងស្លាកសញ្ញាគម្រោង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមការងារបច្ចេកទេស តំណាងក្រុមហ៊ុនអនុវត្តគម្រោង និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។…

ក្រោមការបញ្ជារដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជារឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានជាមួយគ្នានោះដែរកម្លាំងបានចុះត្រួតពិនិត្យ៣ខណ្ឌ

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦​ អភិបាលរងរាជធានីភ្នំពេញ៣រូប​ មានលោក​ ហ៊ុន​ សុរិទ្ធី​ លោក​ ឯក​ ឃុន​ ឌឿន​ លោក​ អឹម​ រ៉នហាស្សាន់​ លោក​ ឧត្តមសេនីយ៍ឯក​ រ័ត​ ស្រ៊ាង​ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ​ តំណាង​ លោក​ ជួន​ ណារិន្ទ​ មាន​ ឧត្តមសេនីយ៍ទោ​ ប៊ុន​ សុសិក្ខា​ ស្នងការរង​ លោកឧត្តមសេនីយ៍ទោ​…