គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ បានអញ្ជើញចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់រៀបរយ (ហាមរថយន្តធំៗចតលេីចិញ្ចេីមផ្លូវ) ឃ្លាំងស្តុក និងចែកចាយទំនិញ ផ្លូវ៩MC (ទីលានចាក់សំរាមចាស់) ស្ថិតនៅភូមិដំណាក់ធំ និងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

ភ្នំពេញ%នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លេាក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌ បន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់រៀបរយ (ហាមរថយន្តធំៗចតលេីចិញ្ចេីមផ្លូវ)

ក្នុងកិច្ចប្រតិបត្តិការនោះ
លោក អភិបាលខណ្ឌ បានសង្កត់ធ្ងន់ និងណែនាំទៅដល់លោក-លោកស្រីជាម្ចាស់ឃ្លាំងមានចំនួន ១០ទីតាំង រួមមាន

១-លោក ហុង សិត្ថា ភេទប្រុស ឃ្លាំងស្តុកសម្ភារៈអគ្គិសនី
២-លោក ស៊ិន វ៉ាន់នី ភេទប្រុស ឃ្លាំងP03
៣-លោក ឯម រដ្ឋា ភេទប្រុស ឃ្លាំងការ៉ូ
៤-លោក ជាន វណ្ណឆៃ ឃ្លាំងភេសជ្ជៈ
៥.លោកស្រី ម៉ារិន ខាន់ណារ៉ា ភេទស្រី ឃ្លាំងនំគ្រប់មុខ
៦-លោក រាម សារិន ភេទប្រុស ឃ្លាំងដាក់ឡាន
៧-លោក​ តែ ផល្លា ភេទប្រុស ឃ្លាំងការ៉ូ
៨-លោក ផល សិទ្ធ ភេទប្រុស ឃ្លាំង០៦
៩-លោក ម៉ែន ស្រ៊ុន ឃ្លាំងខោអាវជជុះ
១០-ឈាង វ៉ា ឃ្លាំងការ៉ូ។
-ក្រោយពីជួបជុំគ្នាលោកអភិបាល បានធ្វើការ

ណែនាំដូចខាងក្រោម៖

១.ម្ចាស់ទីតាំងត្រូវណែនាំដល់អ្នកបើកឡាន មិនត្រូវឈប់ ឬចតយានយន្តគ្រប់ប្រភេទ នៅលើដងផ្លូវ

២.មិនអនុញ្ញាតឲ្យផ្ទេរអីវ៉ាន់ ពីរថយន្តមួយទៅរថយន្តមួយ នៅលើដងផ្លូវ

៣.មិនអនុញ្ញាតឲ្យរថយន្តធុនធំ ចេញចូលខុសពេលវេលាកំណត់របស់សាលារាជធានីភ្នំពេញ

៤.ត្រូវថែរក្សាបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់មុខឃ្លាំងរបស់ខ្លួនឲ្យបានស្អាតជាប់ជាប្រចាំ ។

៥.រៀបចំកម្លាំងប្រជាការពារសង្កាត់ និងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ ដាក់ប៉ារ៉ាស់គោលដៅយាមប្រចាំការជាប់ជាប្រចាំ នៅចំណុចច្រកចូល (ផ្លូវទីលានចាក់សំរាមចាស់)
.មិនអនុញ្ញាតឲ្យរថយន្តធុនធំ ចេញចូលខុសពេលវេលាកំណត់

ក្រោយពីបានទទួលការណែនាំពី លោកអភិបាល រួចមក លោក-លោកស្រី ម្ចាស់ និងតំណាងម្ចាស់ទីតាំងឃ្លាំងខាងលើ បានឯកភាពទទួលយក​ និងសន្យាអនុវត្តតាមការណែនាំខាងលើ ក្នុងករណីមិនគោរពតាមការណែនាំ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ដោយបានផ្តិតមេដៃស្តាំទុកជាភស្តុតាង។

Leave a Reply

Your email address will not be published. Required fields are marked *