ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាបមួយរូបបម្រើការនៅអង្គភាពការិយាល័យសណ្ដាប់ធ្នាប់ត្រូវបានស្នងការនគរបាលខេត្តសៀមរាបដាក់វិន័យតាមវិន័យរបស់នគរបាលជាតិ។ អ្នកនាំពាក្យប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា លោកអនុសេនីយ៍ទោ អ៉ី សំ អត្តលេខ ៦១៥៧៩ មន្ត្រី បម្រើការងារនៅការិយាល័យសណ្តាប់ធ្នាប់ ត្រូវបានលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដាក់វិន័យដោយផ្អាកការងារបណ្តោះអាសន្នឲ្យបង្ហាញមុខនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរៀងរាល់ម៉ោង បំពេញការងារ។ ការដាក់ពិន័យតាមកងកម្លាំងនគរបាលជាតិបែបនេះ ក្រោយពីលោកឧត្តសេនីយ៍ទោស្នងការ បានពិនិត្យឃើញមានថា លោកអនុសេនីយ៍ទោ អ៉ី សំ ប្រើកាយវិការ និងពាក្យសំដីមិនសមរម្យ ជាមួយអ្នកបើករថយន្តដឹកទំនិញតាមផ្លូវក្រវាត់ក្រុងសៀមរាប ដែលគេចពីការបង់ភាស៊ី៕
Category: ព័ត៌មានសន្តិសុខសង្គម
សមត្ថកិច្ចបង្ក្រាបគោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនឈើខុសច្បាប់យករក្សាទុក្ខ
ខេត្តសៀមរាប៖ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម បានឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។ ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង។ ដកហូតវត្ថុចាប់យក រួមមាន៖ ១-គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ២-កូនឈើក្រាក់មូលប្រភេទលេខ១(កកោះ) ប្រវែង២ម៉ែត្រ ចំនួន១៣២ ដុំ។ ចំពោះវត្ថុចាប់យកទាំងអស់ត្រូវបានយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតនៅភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អ្នកចម្រៀង និងជាជាងកាត់សក់លង់ទឹកស្លាប់នៅស្ទឹងសៀមរាប សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថាមិនមែនជាករណីឃាតកម្ម
សៀមរាប៖ករណីការស្លាប់អ្នកចម្រៀងនិងជាជាងកាត់សក់នេះមិនមែនជាករណីឃាតកម្មនោះទេ បើយោងសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកនេះថា ហេតុការណ៍បានកើតឡើង នៅត្រង់ចំណុចច្រាំងខាងលិចនៃស្ទឹង ខាងជើងស្ពានរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅវេលាម៉ោង ១៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខណៈពលរដ្ឋបានប្រទះឃើញសពអណ្តែតទឹកស្ទឹងសៀមរាប ក្នុងសភាពផ្កាប់មុខ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ អ្នកចម្រៀង និង ជាងកាត់សក់ រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក…
បាទជើងសព្រាត! ក្រុមអ្នកជល់មាន់រត់ប្រសេចប្រសាចធ្លាក់ទឹកអូរ បន្ទាប់ពីស្រែកហ៊ោ ខៀវ ក្រហម ខៀវ ក្រហម
សៀមរាប៖នៅរសៀលថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៦ ក្រុមអ្នកលេងល្បែងស៊ីសងជល់មាន់ បានប្រមូលផ្ដុំគ្នាចាក់ថ្នល់ស្រែកហ៊ោកញ្ជ្រាវ លាន់លើរំពង ស្ទើរតែផ្អើលភូមិ ចេកខ្សាច់ ទៅហើយនោះ ក៏ប៉ូលីសប៉ុស្តិ៍នៅទីនោះមិនឮនោះដែរ។ ជាក់ស្ដែងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានល្បែងស៊ីសងជល់មាន់ នៅភូមិចេកខ្សាច់ ឃុំអន្លង់សំណង់ ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាសង្វៀនជល់មាន់ដុះស្លែលេងប្រចាំថ្ងៃ បង្កឲ្យមានភាពរញ៉េរញ៉ៃខូច សណ្តាប់ធ្នាប់ សន្តិសុខសង្គម ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋ មានការភ័យខ្លាច ដោយសារតែមានល្បែងស៊ីសងនៅក្នុង ភូមិឃុំរបស់ពួកគាត់។ ស្របពេលដែលក្រុមអ្នកញៀនល្បែងជល់មាន់ កំពុងតែស្រែកហ៊ោកញ្ជ្រៀវសំឡេងឮរំពង ភ្លាមៗនោះ ក៏បានរាយការណ៍ជូនលោកមេប៉ុស្តិ៍ឃុំអន្លង់សំណរ សូមឲ្យចាត់វិធានការបង្ក្រាបទៅលើល្បែងសុីសងជល់មាន់ខាងលើ…
ជនសង្ស័យ ៣នាក់ បន្ថែមទៀត ត្រូវបានប៉ូលីស ខេត្តសៀមរាប ស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីធាក់យកម៉ូតូនៅស្ពានក្អែក និងដកហូតបានម៉ូតូចំនួន ២ គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងឯកឧត្តម កើត វណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប បានចុះអនុវត្តដីកាបញ្ជាឱ្យចាប់ខ្លួន លេខ១០២…
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មាន បានធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ដែលជាទង្វើខុសនឹងក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ ចំណាត់ការរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់វីដេអូបង្ហាញសកម្មភាពអ្នកសារព័ត៌មានមួយក្រុម ធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលមួយគ្រឿង ក្រោមហេតុផលពិនិត្យរកឈើនៅលើផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក នេត្រ ភក្ត្រា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការដកហូតអាជ្ញាបណ្ណអាជីវកម្មផ្សព្វផ្សាយពីគេហទំព័រម្ចាស់សហគ្រាសគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ ក៏បានជូនដំណឹងពីការបញ្ចប់សុពលភាពបណ្ណសារព័ត៌មានពីអ្នកសារព័ត៌មាន៣រូបទៀត ដែលបានធ្វើសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាននេះ។ អ្នកសារព័ត៌មានទាំង៣រូបនោះរួមមាន៖ ១៖ ឈ្មោះ ប៊ុត…
ករណីវាយយកម៉ូតូនៅខាងលិចស្ពានក្អែក ត្រូវបានប៉ូលីសខេត្តសៀមរាប ស្រាវជ្រាវ សហការជាមួយប៉ូលីសខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ធ្វើការបង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន ៨ នាក់ ដកហូតបានម៉ូតូ ប្រគល់ជូនជនរងគ្រោះវិញ
សៀមរាប៖អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សា (ធាក់ និងកាប់) បង្កឡើងដោយក្រុមជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិតផ្គាក់ចំនួន ១…
ស្មានតែកាប់គេហើយរួចខ្លួនមែនអាក្អូន! ក្មេងទំនើង ២ក្រុម ចំនួន ៤នាក់ ត្រូវបានកម្លាំងប៉ូលីសខេត្តសៀមរាបស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់
សៀមរាប៖កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំង មានកិច្ចសម្របសម្រួលនីតិវិធី ពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ ក្រោយមកយើងសហការ ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ធ្វើការនាំខ្លួន បក្សពួកជនសង្ស័យទាំង៤…
ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀន តែមិនរាងចាល ចេញមកវិញធ្វើសកម្មភាពលួចម៉ូតូ ត្រូវប៉ូលីសខេត្តសៀមរាបឃាត់ខ្លួនម្ដងទៀត
ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីគ្រឿងញៀន ប៉ុន្តែ មិនរាងចាល បានចេញមកធ្វើសកម្មភាពលួចម៉ូតូ ចំនួន០១ គ្រឿង នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជាថ្មីម្តងទៀត។ ការឃាត់ខ្លួននេះ បានធ្វើឡើង បន្ទាប់ ពីសមត្ថកិច្ច ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត…
ក្រោមការបញ្ជារដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជារឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានជាមួយគ្នានោះដែរកម្លាំងបានចុះត្រួតពិនិត្យ៣ខណ្ឌ
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលរងរាជធានីភ្នំពេញ៣រូប មានលោក ហ៊ុន សុរិទ្ធី លោក ឯក ឃុន ឌឿន លោក អឹម រ៉នហាស្សាន់ លោក ឧត្តមសេនីយ៍ឯក រ័ត ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ តំណាង លោក ជួន ណារិន្ទ មាន ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង លោកឧត្តមសេនីយ៍ទោ…
