នោះៗមានរឿងអីចេះ! ម្ចាស់អូតែល JK និងអ្នកសារព័ត៍មាន ចង់ដណ្តើមទីតាំងដីចំណីផ្លូវគ្នាទុកដាក់ចំណតឡានម៉ូតូ

សៀមរាប៖យោងតាមសំណេររបស់លោកច័ន្ទ រស្មី អ្នកកាសែតប្រចាំខេត្តសៀមរាបបានបង្ហោះសារមួយនៅមុននេះបន្តិច ដែលមានសំណេរដូចខាងក្រោមថា:

លោកវរសេនីយ៍ឯក ម៉ក់ សេរ៉ា ប្រធានការិយាល័យអនុវត្តនីតិវិធីនៃស្នងការដ្ឋានខេត្តសៀមរាប និង ប្រពន្ធបានបើក សណ្ឋាគារយីហោ JK ដាក់ចំណតរថយន្ត លើចំណីផ្លូវសាធារណៈ ដែលមានទីតាំងស្ថិតនៅខាងក្រោយភោជនីយដ្ឋាន ចិន ខ្មៅ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប អាងខ្នងជាប៉ូលីសខេត្តសៀមរាបនិងខ្នងបងប្អូន អ្នកធំផ្គើននិងច្បាប់មិនខ្លាចអំណាចលោក ស្នងការនិងរដ្ឋបាលខេត្តសៀមរាបឡើយ។

សំណេរបន្ថែមថា៖ខ្ញុំ បាទ ច័ន្ទ រស្មី កោះសន្តិភាព ប្រចាំខេត្តសៀមរាប សូមគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជួយពិនិត្យ និងអន្តរាគមន៍ទៅលើបុគ្គលប៉ូលីសរូបនេះផង មិនបានដាក់រថយន្តលើចំណីផ្លូវសម្រាប់ចត រថយន្តឱ្យភ្ញៀវចូលសណ្ឋាគារបើមិនបានដាក់រថយន្តឱ្យភ្ញៀវចូលដេកទេ មុខដូចគេយក ជាន់ … ថែមទាំងមកឈ្លោះទាស់ទែង ប្រកែក ជាមួយអ្នកដទៃថែមទៀតផង ។ ជាពិសេស ថ្ងៃ បុណ្យទានតែម្តងបើបាន ដាក់រថយន្តឱ្យភ្ញៀវចូលដេកសណ្ឋាគារវិញមុខរីកដូចគ្រាប់ខ្សាច់។ ពី ខ្ញុំ ច័ន្ទ រស្មី កោះសន្តិភាព

ចំណែកម្ចាស់អូតែលដែលមានយីហ៊ោ JK និងមានអាខោនហ្វេសបុកឈ្មោះ Sing Sokun ក៏បានបង្ហោះនូវសំណេរមួយដាក់ទៅលោកច័ន្ទរស្មី វិញផងដែរ ដែលមានខ្លឹមសារដូចខាងក្រោមថា:

តានេះអាងខ្លួនអ្នកការសែត ដាក់ម៉ូតូសងខាងផ្លូវ បង្កផលវិបាកដល់អូតែលខ្ញុំរយះពេល4ឆ្នាំហើយ និយាយថាទិញផ្លូវលេខ20នេះដាច់ អាងវាង មិនអោយភ្ញៀវខ្ញុំចូលអូតែល ឆ្ងល់គាត់បង់ពន្ឋអត់ រយះពេល4ឆ្នាំហើយ តែតានេះមកបិតផ្លូវ តើខ្ញុំអ្នករកស៊ី អាស្រ័យបានបុណ្យទាន 3ថ្ងៃ អាស្រ័យលើផ្លូបរដ្ឋ មិនបាន ?

ចុះអាតាអ្នកកាសែតនេះ មកដាក់ម៉ូតូយកលុយ ? ហើយថាទិញផ្លូវដាច់ គិតមិច? បងប្អូនជួយប្រាប់? តានេះមកដាក់ម៉ូតូ យកលុយ ចំណែកខ្ញុំម្ចាស់អូតែល ចនឡានភ្ញៀវខ្ញុំមកនិយាយថា អាងប្តី សូមបដិសេដ បងប្អូនមើលតានេះរូបភាពគាត់ដាក់ម៉ូតូពេញផ្លូវ ។

ចំណែកឯប្រជាពលរដ្ឋក៏មានចម្ងល់ឆ្ងល់ផងដែរថា ហេតុអ្វីចំណីផ្លូវសាធារណះនៅក្នុងក្រុងសៀមរាប ក្លាយទៅជាអាជីវកម្មរបស់អ្នករកស៊ីទៅវិញ? តើហេតុអ្វីបានជារដ្ឋបាលខេត្តសៀមរាប មិនចាត់វិធានការ ឬមួយក៏មន្ត្រីថ្នាក់ក្រោមមួយចំនួនបានទទួលលាភសក្ការះ ទើបបណ្តោយឲយមានរឿងនេះកើតឡើង?

ជុំវិញព័ត៌មានខាងលើនេះម្ចាស់អូតែលថាថ្ងៃច័ន្ទ គ្រោងនឹងរៀបចំឯកសារបន្តតិវិធីទៅតាមផ្លូវច្បាប់។ចំណែកលោកច័ន្ធ រស្មី អង្គភាពយើងនៅមិនអាចសុំការបកស្រាយបំភ្លឺបាននៅឡើយ។

រាយការណ៍ដោយ៖លោក ស៊ាន វ៉ាន់នី

Leave a Reply

Your email address will not be published. Required fields are marked *