
ក្រុមកងទ័ពជើងទឹក នាវាចម្បាំង USS CINCINNATI ប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុមកងទ័ពជើងទឹកកម្ពុជា ដើម្បីរឹតចំណងមិត្តភាព

ក្រុមកងទ័ពជើង នៃនាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក ប្រកួតបាល់ទាត់មិត្តភាពជាមួយនឹងក្រុមកងនាវាប្រដេញ របស់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
ការមកដល់របស់នាវាអាម៉េរិកនៅមូលដ្ឋានសមុទ្ររាមរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានានៅទូទាំងពិភពលោក។

