
សៀមរាប៖ថ្ងៃទី២៣-២៧ ខែមករា ឆ្នាំ២០២៦ លោក អុឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន លោក អ៊ូ ពុទ្ធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន បានដឹកនាំ គណៈអភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោកស្រីចៅសង្កាត់ នាយក នាយករងរដ្ឋបាលក្រុង មន្ត្រីរាជការ មន្ត្រីកសិកម្មសង្កាត់ទាំងពីរ និងក្រុមកាយសមាគមកាយឫទ្ធិនារីក្រុងរុនតាឯក ព្រមទាំងយុវជនសង្កាត់ ទាំងពីរ ប្រជាការពារ ព្រះសង្ឃ និងបងប្អូនភៀសសឹក ធ្វើការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹក ទាំង២ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ក្រុងរុនតាឯកតេជោសែន ។

ការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹក ទាំង២ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ក្រុងរុនតាឯកតេជោសែន ទទួលបានផល រួមមាន៖ ផ្ទីបានចំនួន ៨០គីឡូក្រាម ត្រកួនចំនួន ១០៥គីឡូក្រាម ស្ពៃចំនួន ៣០០គីឡូក្រាម ហេីយបន្លែដែលប្រមូលផលបានក្រុមការងារបានចែកជូន ព្រះសង្ឃ បងប្អូនភៀសសឹក និងតាមសាលារៀន។

រដ្ឋបាលក្រុង ក៏បានសហការជាមួយមន្ត្រីកសិកម្ម សង្កាត់ទាំងពីរ ព្រះសង្ឃ និងបងប្អូនភៀសសឹក ដែលនៅសេសសល់ស្នាក់នៅក្នុងមណ្ឌលភៀសសឹក បន្តយន្តការដាំបន្លែនេះ នៅសួនបន្លែភៀសសឹក ក្នុងក្រុងរុនតាឯកតេជោសែន ជាបន្តបន្ទាប់ ស្របតាមការណែនាំរបស់ឯកឧត្តមប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងក្រោមគំនិតផ្តួចផ្តើមដ៏ឆ្លៀសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

