ពិធីដង្ហែព្រះសពអតីតព្រះគ្រូចៅអធិការវត្តប្រាសាទព្រះបាទចៅស្រីវិបុលយស្សកេរ្តិ៍ (ហៅវត្តត្រាច) និងពិធីរំលាយព្រះសព

សៀមរាប៖ ពិធីដង្ហែព្រះសព និងពិធីរំលាយព្រះសព ព្រះតេជគុណ ណម ណៀម ជាអតីតព្រះគ្រូចៅអធិការវត្តត្រាច ត្រូវបានធ្វើឡើងនៅម៉ោង២:០០នាទីរសៀល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ព្រះគ្រូចៅអធិការ ហ៊ុល ហាត់ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទព្រះបាទចៅស្រីវិបុលយស្សកេរ្តិ៍ (ហៅវត្តត្រាច)បច្បុន្នបានមានថេរៈដីការឲ្យដឹងថា ពិធីដង្ហែនេះ ផ្ដើមចេញពីសាលាសំណាក់ភូមិគោកត្រាច ស្រុកប្រាសាទបាគង ឆ្ពោះទៅកាន់វត្តត្រាច ដែរស្ថិតនៅភូមិត្រាច សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានព្រះសង្សនិងពុទ្ធបរិស័ទចំណុះជើងវត្តនឹងពីខេត្តផ្សេងៗចូលរួមច្រើនកុះករផងដែរ។ ព្រះសព ត្រូវតម្កល់ទុករហូតដល់ថ្ងៃទី០២ ខែមីនា នៅវេលាម៉ោង៦:៣០នាទីយប់ នឹងធ្វើពិធីបូជា ព្រះភ្លើងប្រគេនព្រះសព។

ព្រះគ្រូចៅអធិការ ហ៊ុល ហាត់ បានបញ្ជាក់ថា ព្រះតេជគុណ ណម ណៀម សុគតនៅឆ្នាំ២០២៤ ហើយព្រះសពបានតម្កល់ទុករយៈពេល២ឆ្នាំ ក្នុងវត្តត្តត្រាច ។ មកដល់ឆ្នាំ២០២៦នេះ ទើបព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងសាច់ញាតិព្រះសព មូលមតិគ្នារៀបចំពិធីបុណ្យបូជារំលាយព្រះសព! រាយការណ៍ដោយ៖លោកវ៉ែន ប៊ុនថៃ

Leave a Reply

Your email address will not be published. Required fields are marked *