ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពី

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែននិងការគាំទ្រកិច្ចការបោសសម្អាតមីន។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះភាពជាដៃគូយូរអង្វែងក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជា ក៏ដូចជាគាំទ្រកម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កាលពីឆ្នាំ២០២៤ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបន្តប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រពិភពលោកមួយដែលគ្មានមីន។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើក ឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ជាប្រទេសឈានមុខគេក្នុងកិច្ចការបោសសម្អាតមីន។

ជាមួយនឹងសមិទ្ធផលទាំងនេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានលេីកឡេីងនូវបញ្ហាប្រឈមនានាដែលកំពុងកេីតមានឡេីងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿង ផ្ទុះដែលនៅសេសសល់ ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានភាពស្មុគស្មាញ និងមានផលប៉ះពាល់ខ្លាំង ក៏ដូចជាបានបន្សល់ទុកបន្ថែមដោយកម្លាំងយោធាថៃ កាលពីសង្រ្គាមកម្ពុជា-ថៃពីរលេីកក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។

ដេីម្បីដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ជូនគណៈប្រតិភូសហភាពអឺរ៉ុប ពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញចក្ខុវិស័យច្បាស់លាស់ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះសង្រ្គាម។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិ បាលកម្ពុជា ជាពិសេសគាំទ្រដល់ការបោសសម្អាតមីនដែលទេីបស្រាវជ្រាវរកឃើញថ្មី និងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ក្នុងសង្រ្គាមកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក Cosmin Dobran បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផែនការសកម្ម ភាពសៀមរាប-អង្គរឆ្ពោះទៅរកពិភពលោកមួយគ្មានមីន ដែលកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ២០២៤។ លោកបន្តទៀតថា សហភាពអឺរ៉ុប នឹងបន្តការប្តេជ្ញាចិត្តគាំទ្រដល់កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ៕

សង្គ្រាម

Leave a Reply

Your email address will not be published. Required fields are marked *