
ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្តីពីលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” និងធ្វើទស្សនកិច្ចការងារ នៅទីក្រុងលីយ៉ុង និងទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

