លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចុះត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍២៤ម៉ោង/២៤ម៉ោង គោលដៅទី១១ កែងព្រលានយន្តហោះថ្មី

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍២៤ម៉ោង/២៤ម៉ោង គោលដៅទី១១ កែងព្រលានយន្តហោះថ្មី ដែលស្ថិតនៅក្នុងភូមិស្វាយចេក ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលនឹងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងពេលឆាប់ៗនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕

Leave a Reply

Your email address will not be published. Required fields are marked *