ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពី

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែននិងការគាំទ្រកិច្ចការបោសសម្អាតមីន។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ។…

លោក សុខ ធា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចប្រកបដោយជោគជ័យរបស់យុវជនវ័យក្មេងរបស់កម្ពុជា

នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) លោក សុខ ធា អគ្គទីប្រឹក្សាស្ថានទូត និងជាតំណាងរបស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូត អមដោយលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានចូលរួមក្នុងកម្មវិធីផ្នែករាយការណ៍នៃកម្មវិធីការផ្លាស់ប្តូរតម្រង់ទិសអ្នកនយោបាយវ័យក្មេងកម្ពុជា-ជប៉ុន «Reporting Session of Cambodia-Japan Young Politics-Oriented Exchange» តាមរយៈ JENESYS2025។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងពីក្រសួងការបរទេសជប៉ុនអញ្ជើញ។ ថ្លែងក្នុងឱកាសនោះ លោកអគ្គទីប្រឹក្សាបានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់…

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានពីរជម្រាបបងប្អូនជនរួមជាតិជ្រាប៖ ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា៖ ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ សម្តេចបានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើងនៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត។ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីនិយោជកនិងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើងផង។   ទី២៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឬកម្មវិធី «នគរសង្ក្រាន្ត»…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

សៀមរាប៖ នៅព្រឹក ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅសាលាដំបូង និងអយ្យការអមសលាដំបូងខេត្ត សាលប្រជុំអាគារ”ខ” ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម…

ពិធីដង្ហែព្រះសពអតីតព្រះគ្រូចៅអធិការវត្តប្រាសាទព្រះបាទចៅស្រីវិបុលយស្សកេរ្តិ៍ (ហៅវត្តត្រាច) និងពិធីរំលាយព្រះសព

សៀមរាប៖ ពិធីដង្ហែព្រះសព និងពិធីរំលាយព្រះសព ព្រះតេជគុណ ណម ណៀម ជាអតីតព្រះគ្រូចៅអធិការវត្តត្រាច ត្រូវបានធ្វើឡើងនៅម៉ោង២:០០នាទីរសៀល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ព្រះគ្រូចៅអធិការ ហ៊ុល ហាត់ និងជាព្រះគ្រូចៅអធិការវត្តប្រាសាទព្រះបាទចៅស្រីវិបុលយស្សកេរ្តិ៍ (ហៅវត្តត្រាច)បច្បុន្នបានមានថេរៈដីការឲ្យដឹងថា ពិធីដង្ហែនេះ ផ្ដើមចេញពីសាលាសំណាក់ភូមិគោកត្រាច ស្រុកប្រាសាទបាគង ឆ្ពោះទៅកាន់វត្តត្រាច ដែរស្ថិតនៅភូមិត្រាច សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានព្រះសង្សនិងពុទ្ធបរិស័ទចំណុះជើងវត្តនឹងពីខេត្តផ្សេងៗចូលរួមច្រើនកុះករផងដែរ។ ព្រះសព ត្រូវតម្កល់ទុករហូតដល់ថ្ងៃទី០២ ខែមីនា នៅវេលាម៉ោង៦:៣០នាទីយប់ នឹងធ្វើពិធីបូជា…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជូនប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ចូលជួបសំដែងគួរសម និងពិភាក្សាការងារ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Thomas LAM ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ចរាចរណ៍ផ្លូវគោកខេត្តសៀមរាបចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀន

  សៀមរាប ៖ កាលពីរព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនបានជាប់ជាប្រចាំ៕  

ទីបំផុត Love Riya ត្រូវបានតុលាការខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ

(កណ្តាល)៖ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ តាមអំណាចសាលក្រម នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។  បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា អ្នកនាង Love Riya ត្រូវជាប់ទោស២ឆ្នាំ តែអនុវត្ត៦ខែ៩ថ្ងៃប៉ុណ្ណោះ។ សូមរំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន…

ប៉ូលីសខេត្តសៀមរាបបង្ក្រាបក្រុមក្មេងទំនើងសកម្មអំពើហិង្សា និងករណីអំពើលួចមានស្ថានទម្ងន់ទោស

អនុវត្តតាមផែនការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការណ៍ ជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជាខេត្តសៀមរាប បានធ្វើការស្ទាក់ចាប់ មុខសញ្ញាក្មេងទំនើងសកម្ម មួយក្រុមចំនួន៣ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង នៅចំណុច ស្ថានីយប្រេងឥន្ធនៈយីហោ Sokimex ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោង ៥:០០នាទីព្រឹកទាបភ្លឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើការឆែកឆេរ រកឃើញដាវកែច្នៃ (ផ្លែដែកដងដែករុំស្កុតពណ៌ខ្មៅ)…

គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងខេត្តតាកែវ ដែលសម្រេចបានជិត ១០០%

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម បានដឹកនាំមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ដែលមានទីតាំងស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ គិតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ យោងតាមរបាយការណ៍បច្ចេកទេស គម្រោងសាង សង់នេះរួមមាន៖ សាងសង់ទំនប់អាងទឹកប្រវែង ១៣០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យចំនួន ២ កន្លែង។ ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានគូស បញ្ជាក់ថា ទំនប់អាងទឹកនេះមានសារៈសំខាន់ខ្លាំងក្នុងការស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបង្កើនសមត្ថភាពស្រោចស្រពលើផ្ទៃដីដាំដុះដំណាំប្រមាណ ១៥០ ហិកតា…