កែឆ្នៃបំពងសុីមុាំងបង្កសំឡេងខ្លាំងរំខានដល់អ្នកជិតខាងស្ដីឱ្យបន្តិចបន្តួច ផ្ទុះកំហឹងស្ទុះទាញដាវតាមរកដេញកាប់គេចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាប៖ជិះម៉ូតូកែឆ្នៃបំពងស៊ីម៉ាំងបង្កសំឡេងខ្លាំង រំខានដល់ញាតិជិតខាង ក៏មានអ្នកស្រែកស្តីឱ្យបន្តិចបន្តួច ផ្ទុះកំហឹង ស្ទុះទៅទាញដាវ ដែលកែច្នៃលាក់ទុក តាមរកដេញកាប់ ត្រូវបានស្រាវជ្រាវ ឃាត់ខ្លួន ត្រៀមបញ្ជូនទៅតុលាការថ្ងៃស្អែក។ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ២៧ នាទី ផេកសារព័ត៌មានឈ្មោះ Kulen Daily News បានបង្ហោះនៅលើបណ្ដាញសង្គម និងផ្ញើចូលក្នុង Group ដោយមានអត្ថន័យថា៖ នៅវេលាម៉ោង ២០ និង ៥៩…

សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ចូលជួបពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់លើការសិក្សា…

សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់ សម្តេចធិបតី ក្នុង “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” នៅបារាំង

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្តីពីលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” និងធ្វើទស្សនកិច្ចការងារ នៅទីក្រុងលីយ៉ុង និងទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ឯកឧត្តមប្រធានាធិបតីបារាំង៖ កម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន និងកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅទីក្រុងប៉ារីស កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមប្រធានាធិបតីបារាំង បានបន្តថា៖ “រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន និងកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ”។…

ស្នងការខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី  បានចាត់កម្លាំងចរាចរណ៍ ចុះផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចែកមួកការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមគោលដៅសំខាន់ៗ ក្នុងក្រុង

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងឡាយ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួនដើម្បីសំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះផងដែរមន្រ្តីនគរបាលចរាចរណ៍ ក៏បានចែកជូននូវសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខិត្តប័ណ្ណជំនួយស្មារតី មួកការពារសុវត្ថិភាពចំនួន ៥០០មួក រួមទាំងបានណែនាំអំពីវិធានការនានា…

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពិភាក្សាផែនការការពារ និងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ  ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅបន្ទប់ប្រជុំលេខ១សាលាខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពិភាក្សាផែនការការពារ និងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល…

ប្រជាការពារភូមិជាង ៤០០នាក់ក្នុងសង្កាត់គោកចក ទទួលបានអំណោយជាស្បៀងអាហារពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក

នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បងប្អូនប្រជាការពារភូមិប្រមាណជាង ៤០០នាក់ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាស្បៀងអាហារពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលពិធីនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា ស្បៀងអាហារដែលបានផ្ដល់ជូននេះ គឺដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនប្រជាការពារភូមិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាសកម្មភាពសប្បុរសធម៌ និងជាការលើកទឹកចិត្តដ៏សំខាន់ ដើម្បីទទួលស្គាល់ការលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់មូលដ្ឋាន និងដើម្បីសម្តែងនូវការដឹងគុណដែលបានខិតខំចំណាយកម្លាំងកាយកម្លាំងចិត្ត ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន…

កម្មវិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍និងចែកមួកសុវត្ថិភាពឧបត្ថម្ភពីក្រុមហ៊ុនGANZBERG

ភ្នំពេញ៖ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាព ដែលត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភពីក្រុមហ៊ុន GANZBERG។ កម្មវិធីនេះបានប្រារព្ធឡើងនៅមុខបរិវេណ ផ្សារទំនើបអ៉ីអនមានជ័យ ស្ថិតលើផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានលើកឡើងពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ និងការពាក់មួកសុវត្ថិភាព ពិសេសសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការបាត់បង់ជីវិតនៅលើដងផ្លូវ។ លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការយល់ដឹង អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងចូលរួមថែរក្សាសុវត្ថិភាពសាធារណៈជាអាទិភាព។ ជាមួយគ្នានេះ ការចូលរួមជាអធិបតី និងការគាំទ្រយ៉ាងសកម្មរបស់លោកអភិបាលខណ្ឌ…

សិក្ខាសាលាផ្សព្វផ្សាយធម្មនុញវិជ្ជាជីវៈសារព័ត៏មាន និងលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានជូនដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ ០៨៥ ប្រក.ព.ម ស្តីពីការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងប្រកាសលេខ ២៩៤ ប្រក.ព.ម ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជូនដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដែលសិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប ឯកឧត្តម ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល…

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចុះត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍២៤ម៉ោង/២៤ម៉ោង គោលដៅទី១១ កែងព្រលានយន្តហោះថ្មី

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍២៤ម៉ោង/២៤ម៉ោង គោលដៅទី១១ កែងព្រលានយន្តហោះថ្មី ដែលស្ថិតនៅក្នុងភូមិស្វាយចេក ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលនឹងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងពេលឆាប់ៗនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍…