យុវជនម្នាក់សម្រេចចិត្តអា កខ្លួនឯងមិនទាន់ដឹងមូលហេតុ

យុវជនម្នាក់ មិនដឹងមានបញ្ហាអ្វីបានសម្រេចចិត្តអា.កខ្លួនឯង បានបង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋ រាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញមូលដ្ឋាន។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចបន្ទប់ជួល សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំង និងបានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យដឹកយកទៅសង្គ្រោះផងដែរ។

ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំចុះត្រួតពិនិត្យរៀបចំសម្រាប់ធ្នាប់អនាម័យបរិស្ថាននៅតាមបណ្ដោយប្រឡាយ បឹងសាឡាង

ភ្ភ្នំពេញ៖រដ្ឋបាលខណ្ឌួគោក នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅតាមបណ្តោយប្រឡាយបឹងសាឡាង ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់ស្ថានីយបូមទឹក ជាប់កំណាត់ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីរៀបចំផែនការស្តាប្រឡាយឱ្យបានទាន់ពេលវេលា នារដូវវស្សាខាងមុខ។

ក្មេងទំនើងចំនួន ៧ នាក់ (២ក្រុមផ្សេងគ្នា) ដែលបង្កអំពើហិង្សា នៅចំណុចផ្លូវកៅស៊ូ ក្នុងស្រុកជីក្រែង ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់

សៀមរាប៖យោងតាមបណ្ដឹងបរិហារ និងវីដេអូដែលប្រជាពលរដ្ឋថតបាន បង្ហាញពីសកម្មភាពក្មេងទំនើងបង្កហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៦។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ប្រាក់…

នោះៗមានរឿងអីចេះ! ម្ចាស់អូតែល JK និងអ្នកសារព័ត៍មាន ចង់ដណ្តើមទីតាំងដីចំណីផ្លូវគ្នាទុកដាក់ចំណតឡានម៉ូតូ

សៀមរាប៖យោងតាមសំណេររបស់លោកច័ន្ទ រស្មី អ្នកកាសែតប្រចាំខេត្តសៀមរាបបានបង្ហោះសារមួយនៅមុននេះបន្តិច ដែលមានសំណេរដូចខាងក្រោមថា: លោកវរសេនីយ៍ឯក ម៉ក់ សេរ៉ា ប្រធានការិយាល័យអនុវត្តនីតិវិធីនៃស្នងការដ្ឋានខេត្តសៀមរាប និង ប្រពន្ធបានបើក សណ្ឋាគារយីហោ JK ដាក់ចំណតរថយន្ត លើចំណីផ្លូវសាធារណៈ ដែលមានទីតាំងស្ថិតនៅខាងក្រោយភោជនីយដ្ឋាន ចិន ខ្មៅ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប អាងខ្នងជាប៉ូលីសខេត្តសៀមរាបនិងខ្នងបងប្អូន អ្នកធំផ្គើននិងច្បាប់មិនខ្លាចអំណាចលោក ស្នងការនិងរដ្ឋបាលខេត្តសៀមរាបឡើយ។ សំណេរបន្ថែមថា៖ខ្ញុំ បាទ ច័ន្ទ រស្មី កោះសន្តិភាព ប្រចាំខេត្តសៀមរាប…

ប៉ូលីសខេត្តសៀមរាបបើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ ភ្លាមៗ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងប្រុសម្នាក់ នៅស្រុកប្រាសាទបាគង 

សៀមរាប៖បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ៥ ឆ្នាំ ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដោយអនុវត្ត តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប…

កែឆ្នៃបំពងសុីមុាំងបង្កសំឡេងខ្លាំងរំខានដល់អ្នកជិតខាងស្ដីឱ្យបន្តិចបន្តួច ផ្ទុះកំហឹងស្ទុះទាញដាវតាមរកដេញកាប់គេចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាប៖ជិះម៉ូតូកែឆ្នៃបំពងស៊ីម៉ាំងបង្កសំឡេងខ្លាំង រំខានដល់ញាតិជិតខាង ក៏មានអ្នកស្រែកស្តីឱ្យបន្តិចបន្តួច ផ្ទុះកំហឹង ស្ទុះទៅទាញដាវ ដែលកែច្នៃលាក់ទុក តាមរកដេញកាប់ ត្រូវបានស្រាវជ្រាវ ឃាត់ខ្លួន ត្រៀមបញ្ជូនទៅតុលាការថ្ងៃស្អែក។ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ២៧ នាទី ផេកសារព័ត៌មានឈ្មោះ Kulen Daily News បានបង្ហោះនៅលើបណ្ដាញសង្គម និងផ្ញើចូលក្នុង Group ដោយមានអត្ថន័យថា៖ នៅវេលាម៉ោង ២០ និង ៥៩…

តំណាងអយ្យការចោទប្រកាន់យុវតី២នាក់ ដែលចាក់សម្លាប់ជីដូន នៅខណ្ឌច្បារអំពៅ ព្រោះតែលោកយាយហាមឃាត់ខ្លួនមិនឲ្យមានស្នេហាក្នុងវ័យសិក្សា

(ភ្នំពេញ)៖ លោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចចោទប្រកាន់យុវតី២នាក់ ដែលចាក់សម្លាប់ជីដូនខ្លួនឯង នៅខណ្ឌច្បារអំពៅ ពីបទ «ឃាតកម្មតគិតទុកជាមុន»។ មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយការចោទជនដៃដល់ដែលជាចៅស្រី ត្រូវបញ្ជូនសំណុំរឿងរួមទាំងវត្ថុតាងផង ទៅចៅក្រមស៊ើបសួរដើម្បីចំណាត់ការនីតិវិធីបន្ត។ បើតាមរបាយការណ៍របស់សមត្ថកិជំនាញ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យខ្លួនចំនួន២នាក់ ដែលជាចៅស្រីបង្កើត ក្រោយពួកគេបានធ្វើសកម្មភាពចាក់សម្លាប់យាយបង្កើតរបស់ខ្លួន…

សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) ចូលជួបពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Song Hailiang ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ក្រុមហ៊ុន China Communications Construction Company (CCCC) គឺជាក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន ក្នុងវិស័យវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់លើការសិក្សា…

សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់ សម្តេចធិបតី ក្នុង “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” នៅបារាំង

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ស្តីពីលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” និងធ្វើទស្សនកិច្ចការងារ នៅទីក្រុងលីយ៉ុង និងទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ឯកឧត្តមប្រធានាធិបតីបារាំង៖ កម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន និងកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅទីក្រុងប៉ារីស កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមប្រធានាធិបតីបារាំង បានបន្តថា៖ “រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន និងកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ”។…