
ខេត្តសៀមរាបបើកព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ ប្រចាំឆ្នាំ២០២៦ លើកទី២

រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធព្រឹត្តិការណ៍ បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ លើកតម្កើន មរតកវប្បធម៌ជាតិ ដើមី្បជម្រុញវិស័យទេសចរណ៍ វប្បធម៌ ក្នុងាការទាក់ទាញអ្នកទេសចរណ៍ឲ្យមកកម្សាន្តនៅក្នុងខេត្តសៀមរាបផង។ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។

