
អគ្គីភ័យឆាបឆេះតូបលក់សម្ភារៈផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅដែលនៅខាងក្រោយផ្សារសាំហាន់។ ហេតុការណ៍កាលនេះបានកើតឡើងកាលពីវេលាម៉ោង៥:១០ទៀបភ្លឺត្រូវនិងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។

