
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម (TO Lam ) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីពិធីចុះហត្ថលេខា និងប្ដូរសាររវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសវៀតណាម ក្រសួងធម្មការកម្ពុជា និងក្រសួងជនជាតិ និងសាសនាវៀតណាម ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខវៀតណាម និងខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ។

