
ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ សុនខរបស់អង្គភាព CMAC បានធ្វេីអន្តោប្រវេសន៍ទៅរស់នៅ និងធ្វេីការងារនៅប្រទេសបូស្លៀរ។ នេះបើយោងតាមឯកឧត្តម ហេង រតនា អគ្គនាយក CMAC នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

CMAC ធ្លាប់តែទិញសុនខពីបូស្លៀរសម្រាប់បម្រេីការងារនៅកម្ពុជា ឥឡូវនេះអង្គការជាដៃគូរ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣នោះ បានជាវសុនខទាំង២ទៅបូស្លៀរវិញម្តង។

ឯកឧត្ត ហេង រតនា បានបន្ថែមថា៖ «នេះជាការពង្រឹងម្ចាស់ការលេីវាសនារបស់យេីង អ្នកខ្លះអាចយល់ថាវាមិនមែនជាសមិទ្ធផលធំដុំអ្វីនោះទេ ប៉ុន្តែយេីងបានយល់ច្បាស់ និងមានមោទនភាពហេីយវាជាមេរៀនជាក់ស្តែងក្នុងការចូលរួមចំណែកលេីមូលដ្ឋាននូវការពង្រឹងស្មារតី និងគោលដៅភាពជាម្ចាស់ (ម្ចាស់ការ) របស់កម្ពុជា។
