សុនខរបស់អង្គភាព CMAC ធ្វេីអន្តោប្រវេសន៍​ទៅរស់នៅ និងធ្វេីការងារនៅប្រទេសបូស្លៀរ!

ថ្ងៃទី០២​ ខែកុម្ភៈ​ ឆ្នាំ២០២៦ សុនខរបស់អង្គភាព CMAC បានធ្វេីអន្តោប្រវេសន៍​ទៅរស់នៅ និងធ្វេីការងារនៅប្រទេសបូស្លៀរ។ នេះបើយោងតាមឯកឧត្តម ហេង រតនា អគ្គនាយក CMAC នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ CMAC ធ្លាប់តែទិញសុនខពីបូស្លៀរ​សម្រាប់បម្រេីការងារនៅកម្ពុជា​ ឥឡូវនេះអង្គការជាដៃគូរ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣នោះ​ បានជាវសុនខទាំង២ទៅបូស្លៀរវិញម្តង។ ឯកឧត្ត ហេង រតនា បានបន្ថែមថា៖ «នេះជាការពង្រឹងម្ចាស់ការលេីវាសនារបស់យេីង​ អ្នកខ្លះអាចយល់ថាវាមិនមែនជាសមិទ្ធផលធំដុំអ្វីនោះទេ​ ប៉ុន្តែយេីងបានយល់ច្បាស់…

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាសៀមរាប វេលាម៉ោង ០៨:០០ នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល…

ថ្នាក់ដឹកនាំក្រុងរុនតាឯកតេជោសែន បានដឹកនាំក្រុមការងារធ្វើការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹកទាំង ២ទីតាំង

សៀមរាប៖ថ្ងៃទី២៣-២៧ ខែមករា ឆ្នាំ២០២៦ លោក អុឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន លោក អ៊ូ ពុទ្ធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន បានដឹកនាំ គណៈអភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោកស្រីចៅសង្កាត់ នាយក នាយករងរដ្ឋបាលក្រុង មន្ត្រីរាជការ មន្ត្រីកសិកម្មសង្កាត់ទាំងពីរ និងក្រុមកាយសមាគមកាយឫទ្ធិនារីក្រុងរុនតាឯក ព្រមទាំងយុវជនសង្កាត់ ទាំងពីរ ប្រជាការពារ ព្រះសង្ឃ និងបងប្អូនភៀសសឹក ធ្វើការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹក ទាំង២ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ…

ក្រុមកងទ័ពជើងទឹក នាវាចម្បាំង USS CINCINNATI ប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុមកងទ័ពជើងទឹកកម្ពុជា ដើម្បីរឹតចំណងមិត្តភាព

ក្រុមកងទ័ពជើងទឹក នាវាចម្បាំង USS CINCINNATI ប្រកួតបាល់ទាត់មិត្តភាព ជាមួយក្រុមកងទ័ពជើងទឹកកម្ពុជា ដើម្បីរឹតចំណងមិត្តភាព ក្រុមកងទ័ពជើង នៃនាវាចម្បាំង USS CINCINNATI (LCS 20) របស់សហរដ្ឋអាម៉េរិក ប្រកួតបាល់ទាត់មិត្តភាពជាមួយនឹងក្រុមកងនាវាប្រដេញ របស់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ ការមកដល់របស់នាវាអាម៉េរិកនៅមូលដ្ឋានសមុទ្ររាមរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព…

ឧត្តមនាវីទោ ម៉ី ឌីណា អនុញ្ញាតជូន មេបញ្ជាការនាវា USS CINCINNATI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឧត្តមនាវីទោ ម៉ី ឌីណា អនុញ្ញាតជូន មេបញ្ជាការនាវា USS CINCINNATI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកលោកវរនាវីទោ Andrew J. Recame មេបញ្ជាការនាវា USS CINCINNATI (LCS 20) និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងទំនាក់ទំនង…

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅវេលាម៉ោង ៨:២៥នាទីព្រឹក ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ…

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…