ខេត្តកំពត÷នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលបានប្រព្រឹត្តទៅនៅបរិវេណឆ្នេរព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិបាលនៃគណ:អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ឯកឧត្តមនាយឧត្តមសេនីយ៍ អាជ្ញាធរដែនដី កងកម្លាំងនគរបាល កងកម្លាំងរាជអាវុធហត្ថ តំណាងអង្គការជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន…
ស្មានតែកាប់គេហើយរួចខ្លួនមែនអាក្អូន! ក្មេងទំនើង ២ក្រុម ចំនួន ៤នាក់ ត្រូវបានកម្លាំងប៉ូលីសខេត្តសៀមរាបស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់
សៀមរាប៖កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំង មានកិច្ចសម្របសម្រួលនីតិវិធី ពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ ក្រោយមកយើងសហការ ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ធ្វើការនាំខ្លួន បក្សពួកជនសង្ស័យទាំង៤…
ពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ នៅសង្កាត់ចាក់អង្រែលើ
ភ្នំពេញ៖លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ សម្រាប់ជួសជុល និងដាក់លូមូលរំដោះទឹក ប្រវែង ៩៩៨ ម៉ែត្រ អង្កត់ផ្ចិត ១ ម៉ែត្រ ព្រមទាំងដំឡើងស្លាកសញ្ញាគម្រោង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមការងារបច្ចេកទេស តំណាងក្រុមហ៊ុនអនុវត្តគម្រោង និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។…
ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀន តែមិនរាងចាល ចេញមកវិញធ្វើសកម្មភាពលួចម៉ូតូ ត្រូវប៉ូលីសខេត្តសៀមរាបឃាត់ខ្លួនម្ដងទៀត
ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីគ្រឿងញៀន ប៉ុន្តែ មិនរាងចាល បានចេញមកធ្វើសកម្មភាពលួចម៉ូតូ ចំនួន០១ គ្រឿង នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជាថ្មីម្តងទៀត។ ការឃាត់ខ្លួននេះ បានធ្វើឡើង បន្ទាប់ ពីសមត្ថកិច្ច ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត…
ក្រោមការបញ្ជារដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជារឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានជាមួយគ្នានោះដែរកម្លាំងបានចុះត្រួតពិនិត្យ៣ខណ្ឌ
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលរងរាជធានីភ្នំពេញ៣រូប មានលោក ហ៊ុន សុរិទ្ធី លោក ឯក ឃុន ឌឿន លោក អឹម រ៉នហាស្សាន់ លោក ឧត្តមសេនីយ៍ឯក រ័ត ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ តំណាង លោក ជួន ណារិន្ទ មាន ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង លោកឧត្តមសេនីយ៍ទោ…
បុរសម្នាក់បានស្លាប់បន្ទាប់ពីបើម៉ូតូសណ្ដោងរម៉កត្រូវបានរថយន្តបុកពីក្រោយដាច់រម៉កជាពីកំណត់
ភ្នំពេញ៖បុរសម្នាក់បានស្លាប់ បន្ទាប់ពីបេីកម៉ូតូសណ្ដោងរម៉ក ត្រូវបានបុរសម្នាក់បេីករថយន្ដ LEXUS NX350 ពាក់ផ្លាកលេខ កម្ពុជា VSP.2727 បេីកលឿនដូចហោះបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរម៉កដាច់ចេញពីគ្នាជាកំណាត់ៗ ចំណែកម៉ូតូនៅខាងក្រោមរថយន្ដបង្កចេញជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យនិងទឹកមកពន្លតទាន់ពេលវេលា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១:៤៤នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងយករថយន្ដ និងម៉ូតូសណ្ដោងរម៉កដែលឆាបឆេះយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកឯជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
រណ្ដៅបូមខ្សាច់ថៅកែឈ្មោះ ហាត សុផាប នាយករងរដ្ឋបាលខេត្តសៀមរាបនិងមន្ត្រីជំនាញពាក់ព័ន្ធបានចុះត្រួតពិនិត្យតែមិនអាចរកឃើញជម្រៅរណ្ដៅបូមខ្សាច់ នេះជាចម្ងល់ដែលមហាជនរង់ចាំមើល តើមានអាថ៌កំបាំងឬយ៉ាងណា?
ខេត្តសៀមរាប៖យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនិងអ្នកសារព័ត៌មានបានឲ្យដឹងថានៅក្នុងភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់ កំពុងសម្ដែងក្តីព្រួយបារម្មណ៍យ៉ាងខ្លាំងនូវឧបទ្ទវហេតុដែល ថៅកែ ហាត សុផាប ជីករណ្ដៅដីបូមខ្សាច់ មិនគិតគូរពីសុវត្ថិភាពសុខទុក្ខរបស់ប្រជាពលរដ្ឋនិងសត្វពីហនៈគ្រប់ប្រភេទដោយគ្មានរបងហ៊ុំព័ន្ធ។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៦ លោកនាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យរណ្ដៅបូមខ្សាច់ របស់ថៅកែ ហាត សុផាប នៅក្នុងរបាយការណ៍ ទីតាំងបូមខ្សាច់មិនប៉ះពាល់ចំណីស្ទឹង មានទំហំ 5 ពាន់ម៉ែត្រការ៉េ អនុញ្ញាតជម្រៅពី 4 ទៅ 5 ម៉ែត្រ តែជាក់ស្ដែងពាក់ព័ន្ធជាមួយជម្រៅផ្ទុយគ្នាដាច់ស្រឡះ…
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត
សៀមរាប៖យោងតាមការបញ្ជាក់ពីលោកស្រី សោរ ប៊ុនណារី និងប្ដីបានលើកឡើងថាខ្លួនជាកូនបង្កើតរបស់ លោកឪពុកឈ្មោះ ចៅ យ៊ាំង និងអ្នកម្ដាយ យិត ឡាង បានឈ្នះក្ដីពីសាលាដំបូងរហូតដល់តុលាការកំពូល អស់ ១២ឆ្នាំហើយ តែមិនបានទទួលដី និងផ្ទះ ដើម្បីកាន់កាប់តាមអំណាចរបស់តុលាការកំពូលឡើង ដោយសារតែ កូនបំណុលឈ្មោះ សុច ច្រឹង និងប្រពន្ធឈ្មោះ ចៅ យុគចាន់ ដែលឪពុុកម្ដាយខ្លួនយកមកនៅជាមួយ បង្រៀនអោយចេះរកស៊ី ចែកមុខរបរ និងចែកដីស្រែអោយ ហើយក៏មានដីលំនៅដ្ឋានផ្ទាល់ខ្លួនទៀត លោភលន់ចង់បានដីផ្ទះកេរឪពុកម្ដាយរបស់ម្ចាស់បំណុលទៀត ទោះជាចាញ់ក្ដីនៅតុលាការគ្រប់ថ្នាក់…
បុរសដែលប្រើពាក្យសម្ដីអាក្រក់និងចង់ប្រើហិង្សាលើជនបរទេសពេលនេះ
បុរសម្នាក់ដែលប្រើសំដីអាក្រក់ និងចង់ប្រើហិង្សាលើជនបរទេសម្នាក់ កាលពីពេលថ្មីៗ បណ្តាលឲ្យមានប្រតិកម្មពីសំណាក់មហាជនតាមបណ្តាញសង្គម នៅពេលនេះត្រូវបានសមត្ថកិច្ចរកឃើញ និងនាំទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ។ សមត្ថកិច្ចរកឃើញគាត់កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារឬស្សីកែវ។ បើតាមការបញ្ជាក់របស់នគរបាល, គាត់ជាជនអនាថា ដើរដេកតាមវត្ត និងតាមទីសាធារណ: ហើយមុខរបរដើររើសអេតចាយ។
ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូមួយគ្រឿងបុកគ្នាជាមួយរថយន្តបណ្ដាលឲ្យរងរបស់ធ្ងន់
ភ្នំពេញ៖បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពាក់ផ្លាកលេខ ភ្នំពេញ1IH-5913 បានជិះទៅបុករថយន្តមួយគ្រឿងម៉ាក BMW ពាក់ផ្លាកលេខ កម្ពុជាMANOU.KA នៅផ្លូវបំបែកជាបួនបណ្តាលអោយរថយន្តនិងម៉ូតូរងកាលខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌបានចុះមកដល់ទីតាំងខាងលេី ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
