ស្នងការខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ ៧នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនានិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

សៀមរាប៖កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានពីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន០៧ នាក់មកសាកសួរនាំជាបន្តបន្ទាប់៖  ១/ឈ្មោះ គុណ ណារីន ភេទប្រុស…

អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន​ ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ ROMEO S. BRAWNER JR. អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន​ អញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន​ ស្រុកថ្មពួក​ ខេ​ត្តបន្ទាយមានជ័យ​ នៅរសៀលថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តមនាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

អគ្គីភ័យឆាបឆេះតូបលក់សម្ភារៈផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​នៅខាងក្រោយផ្សារសាំហាន់

អគ្គីភ័យឆាបឆេះតូបលក់សម្ភារៈផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅដែលនៅខាងក្រោយផ្សារសាំហាន់។ ហេតុការណ៍កាលនេះបានកើតឡើងកាលពីវេលាម៉ោង៥:១០ទៀបភ្លឺត្រូវនិងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។

លោកជំទាវ ចម និម្មល អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន នៅទីក្រុងអ៊ីស្លាម៉ាបាដ

លោកជំទាវ ចម និម្មល អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន នៅទីក្រុងអ៊ីស្លាម៉ាបាដ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងមានការចូលរួមពីតំណាងក្រសួងការបរទេសប៉ាគីស្ថាន ក្រុមប្រឹក្សាវិនិយោគ និងអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នារដ្ឋធានីអ៊ីស្លាម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម តូ ឡឹម អញ្ជើញជាអធិបតីពិធីចុះហត្ថលេខា និងប្ដូរសារ នៅវិមាន៧មករា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម តូ ឡឹម (TO Lam ) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីពិធីចុះហត្ថលេខា និងប្ដូរសាររវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសវៀតណាម ក្រសួងធម្មការកម្ពុជា និងក្រសួងជនជាតិ និងសាសនាវៀតណាម ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខវៀតណាម និងខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ។

ក្រសួងព័ត៌មាន និងអង្គការដៃគូអន្តរជាតិសហការរៀបចំ “គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន” ដើម្បីការពារសិទ្ធិកុមារ ស្ត្រី និងជនងាយរងគ្រោះ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានរៀបចំកិច្ចប្រជុំមួយជាមួយតំណាងអង្គការអន្តរជាតិជាដៃគូ ដើម្បីពិភាក្សាលើក្របខណ្ឌនៃកិច្ចសហការរៀបចំ “គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន” សំដៅធានាការលើកកម្ពស់និងការពារសិទ្ធិកុមារ ស្ត្រី និងក្រុមជនងាយរងគ្រោះនៅកម្ពុជា។ នេះជាគំនិតផ្ដួចផ្ដើមមួយទៀត ក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ជាពិសេសការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មានឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ក្នុងក្របខណ្ឌច្បាប់ និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ដែលក្រសួងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ គោលដៅចម្បងគឺការបង្កើតនូវវិធានជាក់លាក់ និងយន្តការសហការរវាងក្រសួង និងក្រុមបណ្តាញអង្គការ ដើម្បីធានាថាការរាយការណ៍ព័ត៌មានក្នុងសម័យឌីជីថល មិនបង្កផលប៉ះពាល់ដល់សិទ្ធិបុគ្គល និងគុណតម្លៃសង្គមឡើយ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ…

សុនខរបស់អង្គភាព CMAC ធ្វេីអន្តោប្រវេសន៍​ទៅរស់នៅ និងធ្វេីការងារនៅប្រទេសបូស្លៀរ!

ថ្ងៃទី០២​ ខែកុម្ភៈ​ ឆ្នាំ២០២៦ សុនខរបស់អង្គភាព CMAC បានធ្វេីអន្តោប្រវេសន៍​ទៅរស់នៅ និងធ្វេីការងារនៅប្រទេសបូស្លៀរ។ នេះបើយោងតាមឯកឧត្តម ហេង រតនា អគ្គនាយក CMAC នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ CMAC ធ្លាប់តែទិញសុនខពីបូស្លៀរ​សម្រាប់បម្រេីការងារនៅកម្ពុជា​ ឥឡូវនេះអង្គការជាដៃគូរ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣នោះ​ បានជាវសុនខទាំង២ទៅបូស្លៀរវិញម្តង។ ឯកឧត្ត ហេង រតនា បានបន្ថែមថា៖ «នេះជាការពង្រឹងម្ចាស់ការលេីវាសនារបស់យេីង​ អ្នកខ្លះអាចយល់ថាវាមិនមែនជាសមិទ្ធផលធំដុំអ្វីនោះទេ​ ប៉ុន្តែយេីងបានយល់ច្បាស់…

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាសៀមរាប វេលាម៉ោង ០៨:០០ នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល…

ថ្នាក់ដឹកនាំក្រុងរុនតាឯកតេជោសែន បានដឹកនាំក្រុមការងារធ្វើការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹកទាំង ២ទីតាំង

សៀមរាប៖ថ្ងៃទី២៣-២៧ ខែមករា ឆ្នាំ២០២៦ លោក អុឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន លោក អ៊ូ ពុទ្ធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន បានដឹកនាំ គណៈអភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោកស្រីចៅសង្កាត់ នាយក នាយករងរដ្ឋបាលក្រុង មន្ត្រីរាជការ មន្ត្រីកសិកម្មសង្កាត់ទាំងពីរ និងក្រុមកាយសមាគមកាយឫទ្ធិនារីក្រុងរុនតាឯក ព្រមទាំងយុវជនសង្កាត់ ទាំងពីរ ប្រជាការពារ ព្រះសង្ឃ និងបងប្អូនភៀសសឹក ធ្វើការចុះប្រមូលផលបន្លែ ដែលបងប្អូនភៀសសឹកបានដាំ នៅសួនបន្លែភៀសសឹក ទាំង២ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ…