សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសណ្តាប់ធ្នាប់ និងពង្រឹងការងារចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ដោយបានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ លោកស្នងការរង ទទួលដឹកនាំការិយាល័យជំនាញ…
ប៉ូលីសខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ភ្លាមៗ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង ករណីគំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់
អនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ កាលពីវេលាម៉ោង០២:០០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបាន…
អំពើឃាតកម្មដ៏រន្ធត់នៅឃុំអូរសោម ខេត្តពោធិ៍សាត់ ជនសង្ស័យបោះ និងបំផ្ទុះគ្រាប់បែក បណ្តាលឱ្យសមត្ថកិច្ច និងប្រជាការពារបាត់បង់ជីវិត សរុប៦នាក់ រួមទាំងជនសង្ស័យ
ពោធិ៍សាត់៖នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានករណីអំពើឃាតកម្មដ៏រន្ធត់ និងសោកសង្រេងមួយ បានកើតឡើងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ។ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងចុះទៅដល់ទីតាំងកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពគំរាមកំហែង និងបានបំផ្ទុះគ្រាប់បែកដាក់កម្លាំងសមត្ថកិច្ច ខណៈពេលកំពុងអន្តរាគមន៍។ 9 ជនរងគ្រោះ និងជនសង្ស័យក្នុងហេតុការណ៍ រួមមាន៖ ១-ឈ្មោះ សោម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់) ២-ឈ្មោះ ជ្រន ប្រឹម ប្រជាការពារ…
មុខសញ្ញាចាស់មិនរាងចាល! ប៉ូលីសខេត្តសៀមរាប បំបែកសំណុំរឿងវាយខ្នោះជនសង្ស័យ ២នាក់ ធ្លាប់ជាប់គុក និងស្ដារនីតិសម្បទាគ្រឿងញៀន ដែលដើរកាច់សោម៉ូតូពលរដ្ឋ ដកហូតម៉ូតូប្រគល់ជូនម្ចាស់ដើមវិញ
(សៀមរាប)៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងក្រោមការដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលស្រុកអង្គរជុំ បានចុះស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យមុខសញ្ញាចាស់ ២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្តឹងករណីលួចកាច់សោម៉ូតូនៅភូមិខាន់ស ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនសង្ស័យទាំង ២នាក់ រួមមាន៖…
ពលរដ្ឋរអ៊ូហើយ! ក្រុមអ្នកលេងល្បែងជល់មាន់និងអាប៉ោងនៅស្រុកជីក្រែងរត់ម្តងជាពីរដងបីដង រត់ចុះរត់ឡើងខ្ទេចស្រូវអង្ករពួកគាត់អស់ហើយ ម៉េចបាននៅគោឃ្លើនមិនរាងចាល តើលោកអធិការស្រុកជីក្រែងទុកឲ្យពួកគាត់រត់ដល់ណាទៀត?
សៀមរាប៖មហាជនបាននាំគ្នាងើងឆ្ងល់ជាខ្លាំងថា តើក្រុមអ្នកលេងល្បែងជល់មាន់និងអាប៉ោង ហ៊ាននាំគ្នាប្រមូលផ្ដុំលេងបានដោយសេរី រាល់ថ្ងៃសុក្រសៅរ៍អាទិត្យ ក្នុងមួយសប្តាហ៍លេងបីថ្ងៃ បានដោយរលូន ស្រែកហូរកញ្ជ្រៀវលាន់លឺរំពង ចំណែកមន្ត្រីអាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋានឲ្យតែសួរមិនដែលឆ្លើយថាដឹងនោះទេ.! ខណៈល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះបានកើតមាននៅក្នុងមូលដ្ឋានស្រុកជីក្រែងក្លាយទៅជាជំងឺរ៉ាំរ៉ៃទៅហើយនោះ ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០២៦ នេះ បន្ទាប់ពីអ្នកសារព័ត៌មានយើងទទួលព័ត៌មានបានពីប្រជាពលរដ្ឋ ថាមានល្បែងស៊ីសងជល់មាន់និងអាប៉ោង បើកលេងក្នុងមួយសប្តាហ៍បីថ្ងៃ គិតចាប់ពីថ្ងៃសុក្រសៅរ៍អាទិត្យ លេងនៅចំណុចទួលមួយកន្លែង ក្បែរវត្តកណ្ដាល ស្ថិតនៅក្នុងភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលកំពុងបង្ក ផលប៉ះពាល់សន្តិសុខសង្គមដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅរកស៊ីប្រកបមុខរបរសុចរិត…
ករណីគូរសង្សារចា..ក់ស..ម្លាប់..គ្នាខាងស្រីស្លា..ប់នៅកន្លែងកេីតហេតុ ចំណែកខាងប្រុសស្លា..ប់..បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ
ករណីគូរសង្សារចា..ក់ស..ម្លាប់..គ្នាខាងស្រីស្លា..ប់នៅកន្លែងកេីតហេតុ ចំណែកខាងប្រុសស្លា..ប់..បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីបុរសជាសង្សារសុំត្រូវគ្នាវិញ តែព្រម ហូតឈានដល់ការដកកាំបិតមុខស្រួចចាក់ប្រហារទៅនារីជាសង្សារជាច្រេីនកាំបិត ហេីយចាក់សម្លាប់ខ្លួនតាមក្រោយ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ជាងយប់ ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៦ ស្ថិតក្នុងផ្សារលើ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ក្រោយកើតហេតុសមត្ថកិច្ថ និងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ទីតាំងសួរនាំ បានហ៊ុមព័ទ្ធខ្សែនៅកន្លែងកេីតហេតុដេីម្បីឲ្យផ្នែកជំនាញកោសល្យវិច្ច័យត្រួតពិនិត្យ រួចបានទំនាក់ទំនងរកសាច់ញាតិ្តដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ រិទ្ធិ បូរី
ពលរដ្ឋក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ងឿងឆ្ងល់ថា ហេតុអ្វីដីហាមឃាត់របស់រដ្ឋ អ្នកមានលុយនិងជាអ្មកមានមុខមាត់ក្នុងតំបន់ អាជ្ញាធរស្រុកអះអាងថាមានប្លង់រឹង ហើយអាចសង់ឃ្លាំងដ៏សម្បើមជាបន្តបន្ទាប់បាន រីឯប្រជាពលរដ្ឋក្រីក្រតូចតាច អាជ្ញាធរមិនព្រមចេញប្លង់កម្មសិទ្ធិអោយពួកគាត់ ?
ខេត្តកំពត : ផ្សាយចេញពីអង្គភាពសារព័ត៌មាន ថ្មីៗប៉ុស្តិ៍ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វគ្គ១ អតីតដីសកលវិទ្យាល័យភូមិន្ទ តាកែវ កំពត ដែលមានទីតាំងស្ថិតនៅក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូកខេត្តកំពត បច្ចុប្បន្នត្រូវបានរក្សារទុកជាសម្បត្តិរដ្ឋាភិបាល មិនត្រូវបានអនុញ្ញាតឱ្យអាជ្ញាធរ ថ្នាក់ក្រោមជាតិធ្វើការកាត់ឆ្វៀល រឺ ចេញប្លង់កម្មសិទ្ធិអោយទៅឯកជនណាកាន់កាប់បានឡើយ ពោលគឺរដ្ឋាភិបាលបានបន្តរក្សាទុកជាសម្បត្តិរដ្ឋ និង ប្រគល់ដីទាំងនោះអោយទៅខាងរដ្ឋបាលព្រៃឈើ ជាអ្នកគ្រប់គ្រងថែរក្សា យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំនរាយណ៍ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ្ណ បានប្រាប់អង្គភាពយើងអោយដឹងថា ទីតាំងដីខាងលើ គឺជាដីអតីតសកលវិទ្យាលយ័ ភូមិន្ទតាកែវកំពត…
