លោក ហួត សុធី ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសណ្តាប់ធ្នាប់ និងពង្រឹងការងារចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រ

សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសណ្តាប់ធ្នាប់ និងពង្រឹងការងារចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ដោយបានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ លោកស្នងការរង ទទួលដឹកនាំការិយាល័យជំនាញ…

ករណីគូរសង្សារចា..ក់ស..ម្លាប់..គ្នាខាងស្រីស្លា..ប់នៅកន្លែងកេីតហេតុ ចំណែកខាងប្រុសស្លា..ប់..បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ

ករណីគូរសង្សារចា..ក់ស..ម្លាប់..គ្នាខាងស្រីស្លា..ប់នៅកន្លែងកេីតហេតុ ចំណែកខាងប្រុសស្លា..ប់..បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីបុរសជាសង្សារសុំត្រូវគ្នាវិញ តែព្រម ហូតឈានដល់ការដកកាំបិតមុខស្រួចចាក់ប្រហារទៅនារីជាសង្សារជាច្រេីនកាំបិត ហេីយចាក់សម្លាប់ខ្លួនតាមក្រោយ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ជាងយប់ ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៦ ស្ថិតក្នុងផ្សារលើ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ក្រោយកើតហេតុសមត្ថកិច្ថ និងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ទីតាំងសួរនាំ បានហ៊ុមព័ទ្ធខ្សែនៅកន្លែងកេីតហេតុដេីម្បីឲ្យផ្នែកជំនាញកោសល្យវិច្ច័យត្រួតពិនិត្យ រួចបានទំនាក់ទំនងរកសាច់ញាតិ្តដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖ រិទ្ធិ បូរី

ពលរដ្ឋក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ងឿងឆ្ងល់ថា ហេតុអ្វីដីហាមឃាត់របស់រដ្ឋ អ្នកមានលុយនិងជាអ្មកមានមុខមាត់ក្នុងតំបន់ អាជ្ញាធរស្រុកអះអាងថាមានប្លង់រឹង ហើយអាចសង់ឃ្លាំងដ៏សម្បើមជាបន្តបន្ទាប់បាន រីឯប្រជាពលរដ្ឋក្រីក្រតូចតាច អាជ្ញាធរមិនព្រមចេញប្លង់កម្មសិទ្ធិអោយពួកគាត់ ?

ខេត្តកំពត : ផ្សាយចេញពីអង្គភាពសារព័ត៌មាន ថ្មីៗប៉ុស្តិ៍ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វគ្គ១ អតីតដីសកលវិទ្យាល័យភូមិន្ទ តាកែវ កំពត ដែលមានទីតាំងស្ថិតនៅក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូកខេត្តកំពត បច្ចុប្បន្នត្រូវបានរក្សារទុកជាសម្បត្តិរដ្ឋាភិបាល មិនត្រូវបានអនុញ្ញាតឱ្យអាជ្ញាធរ ថ្នាក់ក្រោមជាតិធ្វើការកាត់ឆ្វៀល រឺ ចេញប្លង់កម្មសិទ្ធិអោយទៅឯកជនណាកាន់កាប់បានឡើយ ពោលគឺរដ្ឋាភិបាលបានបន្តរក្សាទុកជាសម្បត្តិរដ្ឋ និង ប្រគល់ដីទាំងនោះអោយទៅខាងរដ្ឋបាលព្រៃឈើ ជាអ្នកគ្រប់គ្រងថែរក្សា យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំនរាយណ៍ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ្ណ បានប្រាប់អង្គភាពយើងអោយដឹងថា ទីតាំងដីខាងលើ គឺជាដីអតីតសកលវិទ្យាលយ័ ភូមិន្ទតាកែវកំពត…

ស្នងការខេត្តសៀមរាបដាក់វិន័យផ្អាកការងារបណ្តោះអាសន្នមន្ត្រីនគរបាលសណ្ដាប់ធ្នាប់មួយម្នាក់

ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាបមួយរូបបម្រើការនៅអង្គភាពការិយាល័យសណ្ដាប់ធ្នាប់ត្រូវបានស្នងការនគរបាលខេត្តសៀមរាបដាក់វិន័យតាមវិន័យរបស់នគរបាលជាតិ។ អ្នកនាំពាក្យប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា លោកអនុសេនីយ៍ទោ អ៉ី សំ អត្តលេខ ៦១៥៧៩ មន្ត្រី បម្រើការងារនៅការិយាល័យសណ្តាប់ធ្នាប់ ត្រូវបានលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដាក់វិន័យដោយផ្អាកការងារបណ្តោះអាសន្នឲ្យបង្ហាញមុខនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរៀងរាល់ម៉ោង បំពេញការងារ។ ការដាក់ពិន័យតាមកងកម្លាំងនគរបាលជាតិបែបនេះ ក្រោយពីលោកឧត្តសេនីយ៍ទោស្នងការ បានពិនិត្យឃើញមានថា លោកអនុសេនីយ៍ទោ អ៉ី សំ ប្រើកាយវិការ និងពាក្យសំដីមិនសមរម្យ ជាមួយអ្នកបើករថយន្តដឹកទំនិញតាមផ្លូវក្រវាត់ក្រុងសៀមរាប ដែលគេចពីការបង់ភាស៊ី៕

សមត្ថកិច្ចបង្ក្រាបគោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនឈើខុសច្បាប់យករក្សាទុក្ខ

ខេត្តសៀមរាប៖ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម បានឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។ ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង។ ដកហូតវត្ថុចាប់យក រួមមាន៖ ១-គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ២-កូនឈើក្រាក់មូលប្រភេទលេខ១(កកោះ) ប្រវែង២ម៉ែត្រ ចំនួន១៣២ ដុំ។ ចំពោះវត្ថុចាប់យកទាំងអស់ត្រូវបានយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតនៅភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មាន បានធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ដែលជាទង្វើខុសនឹងក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ ចំណាត់ការរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់វីដេអូបង្ហាញសកម្មភាពអ្នកសារព័ត៌មានមួយក្រុម ធ្វើសកម្មភាពស្ទាក់រថយន្តឈ្នួលមួយគ្រឿង ក្រោមហេតុផលពិនិត្យរកឈើនៅលើផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក នេត្រ ភក្ត្រា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការដកហូតអាជ្ញាបណ្ណអាជីវកម្មផ្សព្វផ្សាយពីគេហទំព័រម្ចាស់សហគ្រាសគេហទំព័រ «ប្រ៊ីកឃីងធីវីអនឡាញ»។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ ក៏បានជូនដំណឹងពីការបញ្ចប់សុពលភាពបណ្ណសារព័ត៌មានពីអ្នកសារព័ត៌មាន៣រូបទៀត ដែលបានធ្វើសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាននេះ។ អ្នកសារព័ត៌មានទាំង៣រូបនោះរួមមាន៖ ១៖ ឈ្មោះ ប៊ុត…