សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសណ្តាប់ធ្នាប់ និងពង្រឹងការងារចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ដោយបានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ លោកស្នងការរង ទទួលដឹកនាំការិយាល័យជំនាញ…
Category: ព័ត៌មានជាតិ
ប៉ូលីសខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ភ្លាមៗ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង ករណីគំរាមកំហែងថានឹងសម្លាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់
អនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ កាលពីវេលាម៉ោង០២:០០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបាន…
ពលរដ្ឋក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ងឿងឆ្ងល់ថា ហេតុអ្វីដីហាមឃាត់របស់រដ្ឋ អ្នកមានលុយនិងជាអ្មកមានមុខមាត់ក្នុងតំបន់ អាជ្ញាធរស្រុកអះអាងថាមានប្លង់រឹង ហើយអាចសង់ឃ្លាំងដ៏សម្បើមជាបន្តបន្ទាប់បាន រីឯប្រជាពលរដ្ឋក្រីក្រតូចតាច អាជ្ញាធរមិនព្រមចេញប្លង់កម្មសិទ្ធិអោយពួកគាត់ ?
ខេត្តកំពត : ផ្សាយចេញពីអង្គភាពសារព័ត៌មាន ថ្មីៗប៉ុស្តិ៍ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វគ្គ១ អតីតដីសកលវិទ្យាល័យភូមិន្ទ តាកែវ កំពត ដែលមានទីតាំងស្ថិតនៅក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូកខេត្តកំពត បច្ចុប្បន្នត្រូវបានរក្សារទុកជាសម្បត្តិរដ្ឋាភិបាល មិនត្រូវបានអនុញ្ញាតឱ្យអាជ្ញាធរ ថ្នាក់ក្រោមជាតិធ្វើការកាត់ឆ្វៀល រឺ ចេញប្លង់កម្មសិទ្ធិអោយទៅឯកជនណាកាន់កាប់បានឡើយ ពោលគឺរដ្ឋាភិបាលបានបន្តរក្សាទុកជាសម្បត្តិរដ្ឋ និង ប្រគល់ដីទាំងនោះអោយទៅខាងរដ្ឋបាលព្រៃឈើ ជាអ្នកគ្រប់គ្រងថែរក្សា យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំនរាយណ៍ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ្ណ បានប្រាប់អង្គភាពយើងអោយដឹងថា ទីតាំងដីខាងលើ គឺជាដីអតីតសកលវិទ្យាលយ័ ភូមិន្ទតាកែវកំពត…
អបអរសាទរក្រុមកីឡាករយុវជន សន្តិភាព២៩ធ្នូ ក្រុងសៀមរាបទទួលបានជេីងឯកលេខ១ សម្រាប់ពានរង្វាន់បាល់ទាត់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦
ការប្រកួតយ៉ាងស្វិតស្វាញនិងជំរុះតាមពូល អស់រយៈពេល ១១សប្តាហ៍ នៃការប្រកួតដណ្តេីមពានរង្វាន់បាល់ទាត់មហាជនខេត្តសៀមរាប ក្រោមប្រធានបទ “ទាំងអស់គ្នាដើមី្បកីឡា កីឡាដើមី្បសុខភាព និងសាមគ្គីភាព” ដែលមានក្រុមចូលរួមប្រកួតចំនួន ២៨ក្រុម មាន ៧ពូល ស្មេីនឹង ៥៨ប្រកួត នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) យេីងបានរកក្រុមដែលទទួលបានជ័យលាភីទាំងបួនក្រុមរួមមាន : -ចំណាត់ថ្នាក់លេខ១ បានទៅលេីក្រុមកីឡាករយុវជន សន្តិភាព២៩ធ្នូ ក្រុងសៀមរាប -ចំណាត់ថ្នាក់លេខ២ បានទៅលេីក្រុមកីឡាករ អេហ្វស៊ី វេហាស៍ -ចំណាត់ថ្នាក់លេខ៣…
ស្នងការខេត្តសៀមរាបដាក់វិន័យផ្អាកការងារបណ្តោះអាសន្នមន្ត្រីនគរបាលសណ្ដាប់ធ្នាប់មួយម្នាក់
ខេត្តសៀមរាប៖មន្ត្រីនគរបាលខេត្តសៀមរាបមួយរូបបម្រើការនៅអង្គភាពការិយាល័យសណ្ដាប់ធ្នាប់ត្រូវបានស្នងការនគរបាលខេត្តសៀមរាបដាក់វិន័យតាមវិន័យរបស់នគរបាលជាតិ។ អ្នកនាំពាក្យប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា លោកអនុសេនីយ៍ទោ អ៉ី សំ អត្តលេខ ៦១៥៧៩ មន្ត្រី បម្រើការងារនៅការិយាល័យសណ្តាប់ធ្នាប់ ត្រូវបានលោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដាក់វិន័យដោយផ្អាកការងារបណ្តោះអាសន្នឲ្យបង្ហាញមុខនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរៀងរាល់ម៉ោង បំពេញការងារ។ ការដាក់ពិន័យតាមកងកម្លាំងនគរបាលជាតិបែបនេះ ក្រោយពីលោកឧត្តសេនីយ៍ទោស្នងការ បានពិនិត្យឃើញមានថា លោកអនុសេនីយ៍ទោ អ៉ី សំ ប្រើកាយវិការ និងពាក្យសំដីមិនសមរម្យ ជាមួយអ្នកបើករថយន្តដឹកទំនិញតាមផ្លូវក្រវាត់ក្រុងសៀមរាប ដែលគេចពីការបង់ភាស៊ី៕
សមត្ថកិច្ចបង្ក្រាបគោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនឈើខុសច្បាប់យករក្សាទុក្ខ
ខេត្តសៀមរាប៖ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម បានឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។ ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង។ ដកហូតវត្ថុចាប់យក រួមមាន៖ ១-គោយន្តកន្ត្រៃ ចំនួន៧ គ្រឿង ២-កូនឈើក្រាក់មូលប្រភេទលេខ១(កកោះ) ប្រវែង២ម៉ែត្រ ចំនួន១៣២ ដុំ។ ចំពោះវត្ថុចាប់យកទាំងអស់ត្រូវបានយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតនៅភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អ្នកចម្រៀង និងជាជាងកាត់សក់លង់ទឹកស្លាប់នៅស្ទឹងសៀមរាប សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថាមិនមែនជាករណីឃាតកម្ម
សៀមរាប៖ករណីការស្លាប់អ្នកចម្រៀងនិងជាជាងកាត់សក់នេះមិនមែនជាករណីឃាតកម្មនោះទេ បើយោងសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកនេះថា ហេតុការណ៍បានកើតឡើង នៅត្រង់ចំណុចច្រាំងខាងលិចនៃស្ទឹង ខាងជើងស្ពានរ៉ោករ៉ាក ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅវេលាម៉ោង ១៦ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខណៈពលរដ្ឋបានប្រទះឃើញសពអណ្តែតទឹកស្ទឹងសៀមរាប ក្នុងសភាពផ្កាប់មុខ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ អ្នកចម្រៀង និង ជាងកាត់សក់ រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក…
