ខេត្តកំពត : ផ្សាយចេញពីអង្គភាពសារព័ត៌មាន ថ្មីៗប៉ុស្តិ៍ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វគ្គ១ អតីតដីសកលវិទ្យាល័យភូមិន្ទ តាកែវ កំពត ដែលមានទីតាំងស្ថិតនៅក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូកខេត្តកំពត បច្ចុប្បន្នត្រូវបានរក្សារទុកជាសម្បត្តិរដ្ឋាភិបាល មិនត្រូវបានអនុញ្ញាតឱ្យអាជ្ញាធរ ថ្នាក់ក្រោមជាតិធ្វើការកាត់ឆ្វៀល រឺ ចេញប្លង់កម្មសិទ្ធិអោយទៅឯកជនណាកាន់កាប់បានឡើយ ពោលគឺរដ្ឋាភិបាលបានបន្តរក្សាទុកជាសម្បត្តិរដ្ឋ និង ប្រគល់ដីទាំងនោះអោយទៅខាងរដ្ឋបាលព្រៃឈើ ជាអ្នកគ្រប់គ្រងថែរក្សា យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំនរាយណ៍ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ្ណ បានប្រាប់អង្គភាពយើងអោយដឹងថា ទីតាំងដីខាងលើ គឺជាដីអតីតសកលវិទ្យាលយ័ ភូមិន្ទតាកែវកំពត…
Category: ព័ត៌មានសេដ្ឋកិច្ច
អបអរសាទរក្រុមកីឡាករយុវជន សន្តិភាព២៩ធ្នូ ក្រុងសៀមរាបទទួលបានជេីងឯកលេខ១ សម្រាប់ពានរង្វាន់បាល់ទាត់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦
ការប្រកួតយ៉ាងស្វិតស្វាញនិងជំរុះតាមពូល អស់រយៈពេល ១១សប្តាហ៍ នៃការប្រកួតដណ្តេីមពានរង្វាន់បាល់ទាត់មហាជនខេត្តសៀមរាប ក្រោមប្រធានបទ “ទាំងអស់គ្នាដើមី្បកីឡា កីឡាដើមី្បសុខភាព និងសាមគ្គីភាព” ដែលមានក្រុមចូលរួមប្រកួតចំនួន ២៨ក្រុម មាន ៧ពូល ស្មេីនឹង ៥៨ប្រកួត នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) យេីងបានរកក្រុមដែលទទួលបានជ័យលាភីទាំងបួនក្រុមរួមមាន : -ចំណាត់ថ្នាក់លេខ១ បានទៅលេីក្រុមកីឡាករយុវជន សន្តិភាព២៩ធ្នូ ក្រុងសៀមរាប -ចំណាត់ថ្នាក់លេខ២ បានទៅលេីក្រុមកីឡាករ អេហ្វស៊ី វេហាស៍ -ចំណាត់ថ្នាក់លេខ៣…
ពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ នៅសង្កាត់ចាក់អង្រែលើ
ភ្នំពេញ៖លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៦ សម្រាប់ជួសជុល និងដាក់លូមូលរំដោះទឹក ប្រវែង ៩៩៨ ម៉ែត្រ អង្កត់ផ្ចិត ១ ម៉ែត្រ ព្រមទាំងដំឡើងស្លាកសញ្ញាគម្រោង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមការងារបច្ចេកទេស តំណាងក្រុមហ៊ុនអនុវត្តគម្រោង និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។…
ក្រោមការបញ្ជារដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជារឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស ក្នុងមូលដ្ឋានជាមួយគ្នានោះដែរកម្លាំងបានចុះត្រួតពិនិត្យ៣ខណ្ឌ
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលរងរាជធានីភ្នំពេញ៣រូប មានលោក ហ៊ុន សុរិទ្ធី លោក ឯក ឃុន ឌឿន លោក អឹម រ៉នហាស្សាន់ លោក ឧត្តមសេនីយ៍ឯក រ័ត ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ តំណាង លោក ជួន ណារិន្ទ មាន ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង លោកឧត្តមសេនីយ៍ទោ…
រណ្ដៅបូមខ្សាច់ថៅកែឈ្មោះ ហាត សុផាប នាយករងរដ្ឋបាលខេត្តសៀមរាបនិងមន្ត្រីជំនាញពាក់ព័ន្ធបានចុះត្រួតពិនិត្យតែមិនអាចរកឃើញជម្រៅរណ្ដៅបូមខ្សាច់ នេះជាចម្ងល់ដែលមហាជនរង់ចាំមើល តើមានអាថ៌កំបាំងឬយ៉ាងណា?
ខេត្តសៀមរាប៖យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋនិងអ្នកសារព័ត៌មានបានឲ្យដឹងថានៅក្នុងភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់ កំពុងសម្ដែងក្តីព្រួយបារម្មណ៍យ៉ាងខ្លាំងនូវឧបទ្ទវហេតុដែល ថៅកែ ហាត សុផាប ជីករណ្ដៅដីបូមខ្សាច់ មិនគិតគូរពីសុវត្ថិភាពសុខទុក្ខរបស់ប្រជាពលរដ្ឋនិងសត្វពីហនៈគ្រប់ប្រភេទដោយគ្មានរបងហ៊ុំព័ន្ធ។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៦ លោកនាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យរណ្ដៅបូមខ្សាច់ របស់ថៅកែ ហាត សុផាប នៅក្នុងរបាយការណ៍ ទីតាំងបូមខ្សាច់មិនប៉ះពាល់ចំណីស្ទឹង មានទំហំ 5 ពាន់ម៉ែត្រការ៉េ អនុញ្ញាតជម្រៅពី 4 ទៅ 5 ម៉ែត្រ តែជាក់ស្ដែងពាក់ព័ន្ធជាមួយជម្រៅផ្ទុយគ្នាដាច់ស្រឡះ…
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត
សៀមរាប៖យោងតាមការបញ្ជាក់ពីលោកស្រី សោរ ប៊ុនណារី និងប្ដីបានលើកឡើងថាខ្លួនជាកូនបង្កើតរបស់ លោកឪពុកឈ្មោះ ចៅ យ៊ាំង និងអ្នកម្ដាយ យិត ឡាង បានឈ្នះក្ដីពីសាលាដំបូងរហូតដល់តុលាការកំពូល អស់ ១២ឆ្នាំហើយ តែមិនបានទទួលដី និងផ្ទះ ដើម្បីកាន់កាប់តាមអំណាចរបស់តុលាការកំពូលឡើង ដោយសារតែ កូនបំណុលឈ្មោះ សុច ច្រឹង និងប្រពន្ធឈ្មោះ ចៅ យុគចាន់ ដែលឪពុុកម្ដាយខ្លួនយកមកនៅជាមួយ បង្រៀនអោយចេះរកស៊ី ចែកមុខរបរ និងចែកដីស្រែអោយ ហើយក៏មានដីលំនៅដ្ឋានផ្ទាល់ខ្លួនទៀត លោភលន់ចង់បានដីផ្ទះកេរឪពុកម្ដាយរបស់ម្ចាស់បំណុលទៀត ទោះជាចាញ់ក្ដីនៅតុលាការគ្រប់ថ្នាក់…
បុរសដែលប្រើពាក្យសម្ដីអាក្រក់និងចង់ប្រើហិង្សាលើជនបរទេសពេលនេះ
បុរសម្នាក់ដែលប្រើសំដីអាក្រក់ និងចង់ប្រើហិង្សាលើជនបរទេសម្នាក់ កាលពីពេលថ្មីៗ បណ្តាលឲ្យមានប្រតិកម្មពីសំណាក់មហាជនតាមបណ្តាញសង្គម នៅពេលនេះត្រូវបានសមត្ថកិច្ចរកឃើញ និងនាំទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ។ សមត្ថកិច្ចរកឃើញគាត់កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារឬស្សីកែវ។ បើតាមការបញ្ជាក់របស់នគរបាល, គាត់ជាជនអនាថា ដើរដេកតាមវត្ត និងតាមទីសាធារណ: ហើយមុខរបរដើររើសអេតចាយ។
យុវជនម្នាក់សម្រេចចិត្តអា កខ្លួនឯងមិនទាន់ដឹងមូលហេតុ
យុវជនម្នាក់ មិនដឹងមានបញ្ហាអ្វីបានសម្រេចចិត្តអា.កខ្លួនឯង បានបង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋ រាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញមូលដ្ឋាន។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចបន្ទប់ជួល សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំង និងបានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យដឹកយកទៅសង្គ្រោះផងដែរ។
ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំចុះត្រួតពិនិត្យរៀបចំសម្រាប់ធ្នាប់អនាម័យបរិស្ថាននៅតាមបណ្ដោយប្រឡាយ បឹងសាឡាង
ភ្ភ្នំពេញ៖រដ្ឋបាលខណ្ឌួគោក នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅតាមបណ្តោយប្រឡាយបឹងសាឡាង ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់ស្ថានីយបូមទឹក ជាប់កំណាត់ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើម្បីរៀបចំផែនការស្តាប្រឡាយឱ្យបានទាន់ពេលវេលា នារដូវវស្សាខាងមុខ។
